ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចុះពង្រឹងការងារសន្តិសុខតាមដងផ្លូវជាតិលេខ១ពេលយប់

165


ភ្នំពេញ ៖លោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅបានលើកឡើងដោយសង្កត់ធ្ងន់ថាដើម្បីរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈនិងបង្កា ទប់ស្កាត់ រាល់បទល្មើសផ្សេងៗនៅតាមដងផ្លូវជាតិលេខ១នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះដោយគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានដាក់គោលដៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង វាស់ជាតិអាកុលនិងអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោកដោយដាក់គោលដៅនៅលើកំណាត់ផ្លូវជាតិលេខ១នៅក្នុងមូលដ្ឋានភូមិបឹងឈូកសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយចាប់ពីក្បាលព្រលប់រហូតដល់ម៉ោងជិត១១យប់នាថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០២០នេះ។
លោកអភិបាលរងខណ្ឌច្បារអំពៅរស់ សុភ័ក្រ្តបានអោយដឹងថាក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌដោយបានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកឆេរនូវអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវជាតិលេខ១ម្ដុំបឹងស្នោរក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
លោកអភិបាលរងខណ្ឌច្បារអំពៅបានមានមតិលើកឡើងបន្តទៀតថាចំពោះការងារចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យវាស់ជាតិអាកុលនិងទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅពេលយប់ព្រលបនោះដោយមានកម្លាំងចម្រុះចូលរួម ជាច្រើននាក់​ ក្នុងនោះរួមមាន៖កម្លាំងមន្ត្រីខណ្ឌនិង កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌ​កម្លាំងអធិការនគរបាលខណ្ឌនិង កម្លាំងប៉េអឹមខណ្ឌព្រមទាំងកម្លាំងសង្កាត់ កម្លាំងប៉ុស្ដិ៍ផងដែរ។
លោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងផងដែរថាជានិច្ចកាលជារៀងរាល់យប់គឺកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌច្បារអំពៅតែងតែចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹងបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវនានាជាពិសេសនៅផ្លូវជាតិលេខ១ដែលមានចរាចរណ៍មមាញឹកទាំងយប់ទាំងថ្ងៃដោយមានមនុស្សម្នាចេញចូលមកកាន់ទីក្រុងភ្នំពេញយ៉ាងច្រើនមិនដាច់ហើយផ្លូវជាតិលេខ១គឺជាច្រកចេញចូលមកកាន់រាជធានីភ្នំពេញយ៉ាងសំខាន់ពិសេសនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅតួយ៉ាងដូចជានៅយប់មិញនេះជាដើមហើយជាពិសេសមានអង្គភាពទាំងពីរ គឺ អធិការដ្ឋាននគរបាលខណ្ឌនិង ប៉េអឹមខណ្ឌច្បារអំពៅព្រមទាំងកម្លាំងប្រជាការពារខណ្ឌ ,សង្កាត់ដោយបានដាក់កម្លាំងជិះម៉ូតូចេញល្បាត ពួនស្ទាក់លើ២៤ម៉ោង លើ២៤ម៉ោងនៅក្នុងភូមិសាស្រ្តខណ្ឌរបស់ខ្លួនពិសេសនៅកន្លែងដែលប្រជាជនគាត់ប្រមូលផ្ដុំគ្នាមកដើរលេងកម្សាន្តនៅតាមទីសាធារណៈ សួនកម្សាន្ត នានានិង តាមអាហារដ្ឋាននានា តាមដងផ្លូវជាតិលេខ១ផងដែរដើម្បីរក្សាការពារអោយបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈរបៀបរៀបរយជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋាននិងប្រជាជនអ្នកដំណើរតាមយានយន្តគ្រប់ប្រភេទខណៈពេលពួកគាត់ធ្វើដំណើរតាមដងផ្លូវជាតិលេខ១ទាំងពេលថ្ងៃនិងពេលយប់ព្រលប់ដោយឆ្លងកាត់មូលដ្ឋានខណ្ឌច្បារអំពៅក្នុងនោះដោយត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព ត្រៀមកម្លាំងបង្កា ទប់ស្កាត់ និងបង្ក្រាប រាល់បទល្មើសផ្សេងៗ អោយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាជនក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនិងអ្នកដំណើរពេលយប់ព្រលប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង