ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យវ័យក្មេង២នាក់សង្សារ លួចម៉ូតូបាន ជិះរត់គេចមិនរួចត្រូវប្រជាពលរដ្ឋស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

51

កណ្តាល៖នគរបាលស្រុកពញាឮបានឃាត់ជនសង្ស័យវ័យក្មេង២នាក់ដែលមានផ្ទុកសារធាតុញៀនក្នុងករណីអំពើលួច(ម៉ូតូ) កើតហេតុថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៥.៣០នាទីចំណុចភូមិព្រែកតាព្រហ្មឃុំកំពង់អុសស្រុកពញាឮខេត្តកណ្តាល

ជនរងគ្រោះ០១នាក់ឈ្មោះពូអ៉ីភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរឥស្លាមមុខរបរលក់ត្រីទីលំនៅភូមិឃុំកើតហេតុ។ចំណែលជនសង្ស័យ០២នាក់ឈ្មោះសុងពិសិដ្ឋភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅផ្ទះជួលសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+វិជ្ជមាន)

ឈ្មោះរុនស្រីនិចភេទស្រីអាយុ១៦ឆ្នាំមុខរបរបុគ្គលិកកន្លែងលក់មីហិរទីលំនៅភូមិពោធិមង្គលឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្តាលបានតេស្តរកសារធាតុញៀននៅក្នុងទឹកនោម(+វិជ្ជមាន)

វត្ថុតាងចាប់យក៖ម៉ូតូម៉ាកសង់C១២៥ពណ៌ខ្មៅឆ្នាំ២០០៨ពាក់ស្លាកលេខភ្នំពេញ1U 4649 (ជារបស់ជនរងគ្រោះ)ម៉ូតូម៉ាកNex ពណ៌ឆ្នាំ២០១៧ពាក់ស្លាកលេខកំពង់ធំ1M 3752 (របស់ជនសង្ស័យ)ប្រអប់សំរាប់ដាក់ឧបករណ៍កាច់កម៉ូតូ០១សោរខ្សៀលេខ០៨ចំនួន០១កូនកន្រ្តៃដែក០១ឧបករណ៍សម្រាប់កាច់សោរកម៉ូតូ០៣

ទូរស័ព្ទដៃម៉ាកiPhone 6plus ចំនួន០១គ្រឿង។

សភាពនៃរឿងហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនត្រឡប់មកពីលក់ត្រីនៅចំណុចផ្សារព្រែកព្នៅខណ្ឌព្រែកព្នៅវិញរួចបានចតម៉ូតូទុកនៅចិញ្ចើមផ្លូវខាងមុខផ្ទះរបស់ខ្លួន(ចំណុចកើតហេតុខាងលើ) បន្ទាប់មកជនរងគ្រោះក៏បានឡើងទៅលើផ្ទះដើម្បីហូបបាយជាមួយប្រពន្ធដោយជនរងគ្រោះពុំដកសោរចេញពីកម៉ូតូទេក្នុងខណៈពេលនោះជនសង្ស័យ០២នាក់ឈ្មោះសុងពិសិដ្ឋបានជិះម៉ូតូម៉ាកnex ម៉ូតូឌុបជនសង្ស័យឈ្មោះរុនស្រីនិចភេទស្រីត្រូវជាសង្សារឆ្លៀតពេលនោះជនសង្ស័យឈ្មោះសុងពិសិដ្ឋបានធ្វើសកម្មភាពឡើងជិះបញ្ឆេះម៉ូតូរបស់ជនរងគ្រោះដែលមានសោរជាប់ស្រាប់នោះជិះគេចខ្លួនទៅទិសខាងត្បូងចំណែកជនសង្ស័យឈ្មោះរុនស្រីនិចបានជិះម៉ូតូម៉ាកnexតាមពីក្រោយស្របពេលនោះជនរងគ្រោះបានឮសំឡេងបញ្ឆេះម៉ាស៊ីនម៉ូតូរបស់ខ្លួនក៏ចេញមកមើលបានឃើញជនសង្ស័យ០២នាក់ខាងលើជិះម៉ូតូរបស់ខ្លួនគេចទៅទិសខាងត្បូងក៏បានទូរស័ព្ទទៅប្រាប់ឈ្មោះម៉ាត់រ៉ូសេនភេទប្រុសអាយុ៥៣ឆ្នាំជនជាតិខ្មែរឥស្លាមរស់នៅភូមិឃុំជាមួយគ្នាឲ្យជួយមើលនិងស្ទាក់ម៉ូតូរបស់ខ្លួនដែលជនសង្ស័យទាំង០២នាក់បានជិះគេចខ្លួននោះលុះពេលជនសង្ស័យជិះម៉ូតូគេចខ្លួនដល់ចំណុចមុខផ្ទះឈ្មោះម៉ាត់រ៉ូសេនក្នុងពេលនោះឈ្មោះម៉ាត់រ៉ូសេនបានហៅអ្នកជិតខាងឲ្យជួយស្ទាក់ម៉ូតូនិងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើរួមនិងវត្ថុតាងរួចបានរាយការណ៍មក

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អុសតែម្តងបន្ទាប់មកកម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុសបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តចាត់ការតាមនីតិវិធី

អត្ថបទដែលជាប់ទាក់ទង