ឃាត់ខ្លួនប្រុសកែប្រដាប់ភេទជាស្រីម្នាក់ លក់ខ្លួនតាមប្រព័ន្ធ Bigo Live
ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣បាន ធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ដែលឡាញបង្ហោះរូបភាពតាមប្រព័ន្ធ Bigo Live បង្ហាញរូបពីភាព ស្រើបស្រាល និងដាក់តម្លៃសម្រាប់ការរួមភេទម្តង ឬមួយថ្ងៃ ។ មហាជន កាលពីដំបូងឡើយ ស្មានស្រ្តីស្អាតដែលរកស៊ីលក់ខ្លួនបម្រើសេវាផ្លូវភេទនោះ ជាស្រ្តីពិត១០០ភាគរយ តែតាមពិតនៅពេលដែលនគរបាលខណ្ឌទួលគោក បង្ហាញរបាយការណ៍នៅថ្ងៃទី២២ខែកុម្ភៈនេះ គឺនាងមិនជាស្រ្តីពេញលក្ខណៈនោះទេ គឺប្រុសកែភេទ ធ្វើជាស្រី (ខ្ទើយ)។
ទោះយ៉ាងណា នៅពេលសមត្ថកិច្ចធ្វើតេស្តទឹកនោម គឺបានរកឃើញថានាងខ្ទើយនោះ មានផ្ទុកសារធាតុញៀនផងដែរ។
អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២១ ខែ កុម្ភ: ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៨ព្រឹក កម្លាំងផ្នែកជំនាញ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក និងដោយមានកិច្ចសម្របសម្រួលពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ តាមមាត្រា៣៨ និងមាត្រា ៣៩ -រូបភាព និងសម្ភារអាសអាភាស (បង្ហោះរូបភាពតាមប្រព័ន្ធ Bigo Live បង្ហាញរូបពីភាព ស្រើបស្រាល អាក្រាតកាយបញ្ចេញកេរ្តិ៍ខ្មាសជាសាធារណ:) ឃាត់ខ្លួន នៅចំណុច ផ្ទះលេខ៤៧ ផ្លូវ លេខ២៧១ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលប្រព្រឹត្តនៅចំណុចផ្ទះលេខ៤៧ ផ្លូវ លេខ២៧១ ក្រុមទី៣០ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងក្នុងខែសីហា ឆ្នាំ២០១៩ រហូតមកនៅថ្ងៃទី២០ ខែ កុម្ភ: ឆ្នាំ២០២០។
ជនសង្ស័យ ឈ្មោះ ម៉ន អ៊ីវ៉ា ហៅ អ៊ីវ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ប្រុសកែប្រដាប់ភេទជាស្រី) មុខរបរ បុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះជួលមិនស្គាល់លេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕