ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អុចធូប​មូស​នៅ​លើ​ពូក​ រាលដាល​ឆេះ​ផ្ទះ​អស់​១ខ្នង​

68

​ ភ្នំពេញៈផ្ទះ​ធ្វើ​អំពី​ឈើ​លេី​ថ្ម​ក្រោម​ មួយ​ខ្នង​ត្រូវ​បាន​ អគ្គិភ័យ​ឆាប​ឆេះ​ទាំង​ស្រុង​ ខណៈ​តែ​ម្ចាស់​ផ្ទះ​ ធ្វើ​ប្រហេស​ ដុត​ធូប​លេី​ពូក​ ទេីប​បណ្ដាល​ឲ្យ​មាន​ការ​ឆាប​ឆេះ​ ផ្អើល​រថយន្ដ​ពន្លត់​អគ្គីភ័យ​ចេញ​អន្តរាគមន៍​ អន្តរាគមន៍​ជា​ច្រើន​គ្រឿង​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​រ​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ ៤និង​២០នាទី​ ទាប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​ ២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នៅ​ចំនុច​ផ្ទះ​អត់​លេខ​ ស្ថិត​នៅ​ភូមិ​ឬស្សី​ ក្រុម​ទី​១១​ សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​
ម្ចាស់​ផ្ទះ​មាន​ឈ្មោះ​ គង់​ សុខលិន​ ភេទ​ប្រុស​ អាយុ​៥៤ឆ្នាំ​ មុខរបរ​ កម្មករ​ ឡធ្យូង​ ស្នាក់នៅ​ផ្ទះ​កេីតហេតុ​ខាងលើ​
​ ផ្ទះ​ដែល​ឆេះ​ មាន​ទំហំ​ ៥ម៉ែត្រ​ គុណ​នឹង​៨ម៉ែត្រ​ ធ្វើ​អំពី​ឈើ​លេី​ថ្ម​ក្រោម​ ដំបូល​ប្រក់​ស័ង្កសី​ ។
​ ប្រេីប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​៩គ្រឿង​ ក្នុង​នោះ​មាន​ រថយន្ត​របស់​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ស្នងការ​រាជធានី​ភ្នំពេញ​ ចំនួន​៤គ្រឿង​
​ រថយន្ត​របស់​ កង​រាជ​អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ ចំនួន​៤គ្រឿង​
​ រថយន្ត​ របស់​ស្រាបៀរ​កម្ពុជា​ចំនួន​១​
​ តាម​ប្រភព​ ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ បាន​អោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គឺពួកគាត់​រួម​ទាំង​ក្រុម​គ្រួសារ​ បាននាំ​គ្នា​ សំរាន​ ដោយ​លង់​លក់​ ដោយ​បាន​ដុត​ធូប​មូស​ ហេីយ​ដាក់​នៅ​លើ​ពូក​ លុះ​មកដល់​ពេល​ត្រូវ​ខ្យល់​ បណ្ដាល​កំទិច​ធូប​មូស​ ធ្លាក់​នៅ​លើ​ពូក​ ទេីប​បណ្ដាល​ឲ្យ​មាន​ រាលដាល​ចេញ​ជា​ ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្តង​ទៅ​ ។
​ ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ នៅ​ពេល​ដែល​ ឃើញ​ភ្លើង​ឆេះ​ហើយ​ ពួកគាត់​ បាន​នាំ​គ្នា​ រត់​ចេញ​មក​ក្រៅ​ផ្ទះ​ យក​រួច​ខ្លួន​ ហេីយ​ក៍បាន​ស្រែក​អោយ​អ្នក​ជិត​ខាង​ជួយ​ ព្រម​ទាំង​សុំ​អន្តរាគមន៍​ ពី​រថយន្ត​ពន្លត់​អគ្គីភ័យ​ ចេញ​មក​ អន្តរាគមន៍​បាញ់​ពន្លត់​ អស់​ទឹក​ចំនួន​៩គ្រឿង​ ហើយ​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៦គ្រឿង​ ទេីប​ភ្លើង​រលត់​ទៅ​វិញ​ នៅ​វេលា​ម៉ោង​៥និង​៣០នាទី​ ថ្ងៃ​ដដែល​ ។
​ ក្នុង​ករណី​នេះ​ដែរ​ សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​ មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ និង​រាល់​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​នោះ​ទេ​ គឺ​គ្រាន់​តែ​ឆេះ​ផ្ទះ​របស់​ ជនរងគ្រោះ​ អស់​ទាំង​ស្រុង​ ដោយ​សារ​តែ​ ផ្លូវ​ចង្អៀត​ពិបាក​និង​រថយន្ត​ ចូល​ពន្លត់​ ។
​ ហើយ​ចំពោះ​ករណី​ ធ្វើ​អោយ​ឆាបឆេះ​វិញ​ គឺ​បណ្ដាល​មក​ពី​ ម្ចាស់​ផ្ទះ​ អុច​ធូប​មូស​ ចោល​លេី​ពូក​ ទេីប​បណ្ដាល​ឲ្យ​ ឆេះ​រាល់​ដាល​បែបនេះ​ ។

អត្ថបទដែលជាប់ទាក់ទង