ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត លី សូវ៉ាន់ ៖ ពុំទាន់រកឃើញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ​​

247

 

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសថា រហូតដល់យប់ ថ្ងៃទី​ ១ មីនា​ ២០២០​ ពុំទាន់រកឃើញ

​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ​​ យើងបានធ្វើតេស្តសរុបកើនដល់៩២នាក់​ នៅវិទ្យាស្ថានប៉ាស្ទ័រ​

តែមិនមានរកឃើញមេរោគCOVID-19 ទេ​ ។​

អ្នកទេសចរណ៍​ ៤១​ ជាតិសាសន៍​ លើនាវាយក្យ​ Westerdam​ ជាង​២០០០នាក់​ ដែលត្រឡប់ទៅមាតុប្រទេសរៀងៗវិញ​

មិនបានរកឃើញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេ​ពីប្រទេសទាំងនោះ ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល​ បានថ្លែងថា ក្រុមឆ្លើយតបបន្ទាន់​

និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លើយតបទៅនឹងជំងឺរាត្បាត ជាង២០០០នាក់កំពុងបន្តតាមដាន

រុករកករណីសង្ស័យនៅទូទាំងប្រទេស​ ។ ក្រុមគ្រូពេទ្យតាមព្រំដែន​ (មន្រ្តីចត្តាឡីស័ក)​

បានកំពុងឃ្លាំមើលអ្នកដំណើរចេញចូលគ្រប់ច្រកតាមព្រំដែន​គោគ​ ថៃ​ ឡាវ​ វៀតណាម​ ផ្លូវសមុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣​

ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ តាមរយៈម៉ាស៊ីនស្ទង់កំដៅ​និងពិនិត្យសុខភាព​ ។ យើងមានមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​

​ដំណើរការទាំងថ្ងៃទាំងយប់ធ្វើតេស្តវត្ថុវិភាគ​ដែលបានផ្ញើវត្ថុវិភាគមកពីទូទាំងប្រទេស

និងយើងត្រៀមមន្ទីរពិសោធន៍ពីរទៀតក្នុងក្រសួងសុខាភិបាលដើម្បីជំនួយកក្នុងការធ្វើតេស្តបន្ថែមទៀត​ ។
យើងមានមន្រ្តី​ជំនាញ​ ១០រូប​ កាន់ទូរស័ព្ទដៃដើម្បីទទួលទូរស័ព្ទបាញ់ពីលេខ​ ១១៥​

ដើម្បីទទួលរាយការណ៍ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
ទូរស័ព្ទទាន់ហេតុការណ៍​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៍ទៅជាបច្ចេកវិទ្យាទំនើប​

និងសម្រាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​ : ១.​ ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២​.​ អាចរាយការណ៍ករណីជំងឺសង្ស័យ​ និងកើតឡើងច្រើនខុសធម្មតាក្នុងទីតាំងណាមួយ ៣.​

អាចសួរព័ត៌មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត ៤.​

យើងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រើបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃ​ទៅគ្រូពេទ្យទាំង១០នាក់​

(Calling Forward System)៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង