ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលភ្នំ​ពេ​ញថ្មី ឃាត់ខ្លួនជនសង្ស័យជនជាតិ​​វៀតណា​ម​២នាក់ ករណីប៉ុនប៉ងលួច ​និងកាន់កាប់អាវុធគ្មានច្បាប់​អ​នុ​ញ្ញា​ត

65

 

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំ​ពេ​ញ​ថ្មី ឃាត់ខ្លួនជនសង្ស័​យ​២នាក់ ករណីលួចម៉ូតូ និងកាន់កាប់អាវុធគ្មាន​ច្បា​ប់អ​នុ​ញ្ញា​ត នៅចំណុចតាមផ្លូវបេតុងកែង​ផ្លូ​វ៥​៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខនៅថ្ងៃទី៨​ មីនា ២០២០ វេលាម៉ោ៣ និង៣០នាទី ។

ជនសង្ស័យ២នាក់រួមមាន ៖ ១-ឈ្មោះ ជិន ថាន់ទង់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ​មុខរ​ប​រគ្មាន ស្នាក់នៅ ចល័តក្នុងរាជធានីភ្នំពេញ​(​គ្មានសា​រ​ធា​តុញៀន) , ២-ឈ្មោះ ចាំង ថាន់ឡេ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខ​រប​រ​គ្មាន ស្នាក់នៅ ចល័តក្នុងរាជធានីភ្នំ​ពេ​ញ(គ្មា​ន​សា​រធា​តុ​ញៀ​ន​) ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំ​ពេ​ញថ្មី បានដកហូត អាវុធខ្លី​១ដើម ម៉ាករ៉ូឡូ ពណ៌ស លេខ19TH0852 , គ្រាប់៣គ្រា​ប់ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំ​ពេញ1C-2532 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន​នៅ​អធិ​ការ​ដ្ឋា​នន​គរ​បា​ល​ខ​ណ្ឌ​សែ​ន​សុខ ដើម្បីអនុវត្តតាមនី​តិ​វិ​ធី ៕

អត្ថបទដែលជាប់ទាក់ទង