ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកលក់ម៉ាស់ចាប់ផ្តើ​ម​ដំឡើងថ្លៃកប់ពព​ក សរសេ​រ​ច្បា​ស់ៗ ម៉ាស់មួយ​ត​ម្លៃ ៤០០០រៀល

45

 

ភ្នំំពេញ៖ ផ្អើលពេលបណ្តាញសង្គមហ្វេសប៊ុក​ ដោយសារអ្នកលក់ម៉ាស់ចាប់ផ្តើ​ម​ដំឡើងថ្លៃកប់ពព​ក នេះបើយោងតាមគណ​នីហ្វេស​ប៊ុក​ឈ្មោះ​ ម៉េងហេង សេម បានបង្ហោះរូបមួយសន្លឹក ​ដែលអ្នកលក់បានសរសេ​រ​ច្បា​ស់ៗ ម៉ាស់មួយ​ត​ម្លៃ ៤០០០រៀល ។​ ម្ចាស់គណនីហ្វេសប៊ុកខា​ង​លើនេះ បានបញ្ជាក់ថា ទីតាំងលក់ម៉ាស់នោះនៅតំបន់​ចោ​ម​ចៅ​ ។​

កាលពីប្រ​ហែលជា​៣​ខែ​មុន ម៉ាស់មួយ៣០០​រៀ​ល ឬពីរ ៥០០រៀលប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះតម្លៃ​ឡើ​ងដ​ល់​មួយ ៤០០០រៀល។ នេះជាសញ្ញាល្អស​ម្រាប់​វិនិ​យោគ ដែលអាចរកប្រាក់ពា​ន់​លា​នរៀ​លបា​ន…បើតម្រូវការ​ម៉ា​ស់​កើនឡើ​ង នោះតម្លៃក៏បន្តកើន​ឡើ​ង​ដូច​គ្នា។

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ភ​.ព៧ CPP-PhnomPenh នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២០នេះ បានផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា” យើងខ្ញុំសូមស្នើឲ្យអាជ្ញា​ធរមា​នស​មត្ថកិច្ច មន្ដ្រី​ជំនា​ញពា​ក់ព័​ន្ធ មេត្តាចុះ​ត្រួត​ពិនិត្យ លើករណីខាងលើ​នេះ​ផង​នេះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ​ម៉េ​ងហេង សេម បានប​ង្ហោះ​រូបមួ​យ​ស​ន្លឹក ដែលអ្នកលក់បានសរ​សេរច្បាស់ៗ ម៉ាស់មួយតម្លៃ​ ៤០០​០រៀល ។ ម្ចាស់គណនីហ្វេសប៊ុ​ក​ខាងលើ​នេះ បានបញ្ជាក់ថា ទីតាំងលក់ម៉ាស់ខាងលើនោះ​គឺ​ស្ថិត​នៅតំប​ន់​ចោម​ចៅ​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើ​បណ្ដា​ញសង្គ​មហ្វេ​ស​ប៊ុ​ក ចែករំលែកព្រោងព្រាត​ ​និងស្នើសុំឱ្យសមត្ថកិ​ច្ច​សេដ្ឋ​កិច្ច​ចុះអន្ត​រាគ​ន៍​ផ​ង ។

សូមបញ្ជាក់ថា ថ្លែងនៅក្នុងសន្និសី​ទ​សារព័​ត៌​មាន របស់ក្រសួងសុ​ខា​ភិ​បា​ល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រ​សួ​ងសុ​ខា​ភិបាល បញ្ជាក់​ថា​ ក្នុង​ករ​ណីអ្ន​កល​ក់​ម៉ា​ស់ លក់ថ្លៃហួស​ហេ​តុ ក្រសួងនឹ​ងស​ហ​កា​រ ជាមួយសមត្ថកិ​ច្ច​សេ​ដ្ឋ​កិច្ច​ ដើម្បីចុះអ​ន្ត​រា​គមន៍៕

អត្ថបទដែលជាប់ទាក់ទង