ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​គំនរ​ឈើ​ចំនួន​២​កន្លែង ៥៥​ដុំ នៅ​ចំណុច​ភូមិ​ពូ​ហ្យា​ម បម្រុង​លោត​ឆត្រ​នាំ​ចេញទៅ​ក្រៅប្រទេស

49

 

​មណ្ឌលគិរី​៖ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ស្ថិតនៅ​ចំណុច​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដោយ​រុក​រកឃើញ​គំនរ​ឈើ​ចំនួន​២​កន្លែង មាន​ចំនួន​សរុប ៥៥​ដុំ ដែល​បម្រុង​លោត​ឆត្រ​នាំ​ចេញទៅ​ក្រៅប្រទេស ប៉ុន្តែ​ទោះយ៉ាងណា ក្នុង​ហេតុការណ៍​ជាក់ស្តែង ក្រុម​សមត្ថកិច្ច​ពុំបាន​ចាប់ខ្លួន​ក្រុម​ឈ្មួញ​ឈើ​ទាំង​នោះបានទេ គឺ​ហាក់បីដូចជា​ក្រុម​ឈ្មួញ​ឈើ​បានដឹងខ្លួន​ជាមុន ហើយ​រត់គេច​បាត់អស់ នៅសល់តែ​ឈើ​ប្រណីត​ទាំង​ទុក​ឲ្យ​សមត្ថកិច្ច​ចម្រុះ​រឹបអូស​ទុកជា​ភស្តុតាង​។

​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០២០​នេះ បានចេញ​ប្រកាស​ព័ត៌មាន លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា បាន​បញ្ជាក់ថា នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី ១៤ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៣០​នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​ម្លាំ​ង​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំង រដ្ឋបាល​ព្រៃឈើ​ខេត្ត កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូររាំង ចុះបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ស្ថិតនៅ​ចំណុច​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដោយ​រុក​រកឃើញ​គំនរ​ឈើ​ចំនួន​២​កន្លែង មាន​ចំនួន​សរុប ៥៥​ដុំ​។

​បច្ចុប្បន្ន​ឈើ​ទាំងអស់​ខាងលើនេះ កម្លាំង​ជំនាញ​កំពុងធ្វើការ​ដឹកជញ្ជូន យកមក​រក្សាទុក​នៅ សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​អូររាំង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង