ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរនៅ លើនាវាទេសចរណ៍វីឃីង ចំនួន៥៣នាក់អវិជ្ជមានជំងឺកូវីដ-១៩បានវិលទៅស្រុកកំណើតវិញហើយ

98

ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២០នេះបានប្រកាសអបអរសាទរ! ការពិនិត្យសំណាកលើកទី៣ឃើញថាជនបរទេសដែលជាភ្ញៀវទេសចរនៅលើនាវាទេសចរណ៍វីឃីងVIKING CRUISE JOURNEY ចំនួន៥៣នាក់អវិជ្ជមានជំងឺកូវីដ១៩។

ភ្ញៀវទេសចរនិងបុគ្គលិកបម្រើការងារនៅលើនាវាទេសចរណ៍វីឃីងVIKING CRUISE JOURNEY ចំនួន៥៣នាក់ត្រូវបានអនុញ្ញាតឲ្យនិវត្តន៍ទៅកាន់ស្រុកកំណើតនិងប្រទេសរបស់ខ្លួនវិញហើយបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញខេត្តកំពង់ចាមបានយកសំណាកទៅធ្វើតេស្តលើកទី៣ដើម្បីបិទបញ្ចប់ករណីជម្ងឺកូវីដ១៩ក្រោយពីអាជ្ញាធរបានដាក់ឲ្យពួកគេស្នាក់នៅកន្លែងដាច់ដោយឡែកអស់រយៈពេល១៤ថ្ងៃកន្លងទៅនោះ

ក្នុងឱកាសជូនដំណើរភ្ញៀវនិងបុគ្គលិកទេសចរណ៍ទាំង៥៣នាក់នារសៀលថ្ងៃទី២៤ខែមីនាឆ្នាំ២០២០នេះលោកអ៊ុនចាន់ដាអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ខេត្តកំពង់ចាមបានជូនពរឲ្យការធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញសូមប្រកបតែសេចក្ដីសុខនិងសុវត្ថិភាព

នាឱកាសនោះដែរលោកអភិបាលខេត្តកំពង់ចាមក៏បានផ្ដល់នូវវត្ថុអនុស្សាវរីយ៍ទៅដល់ភ្ញៀវទេសចរទាំងអស់នោះផងដែរ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានប្រកាសថាស្រ្ដីជនជាតិអង់គ្លេសដែលជាអ្នកជំងឺរលាកសួតប្រភេទថ្មីCOVID-19 ហើយត្រូវបានព្យាបាលជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ។

    

    លោកយ៉ុនសុខខុមប្រធានផ្នែកទីផ្សារនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបញ្ជាក់ឱ្យដឹងថ្ងៃទី២៤មីនាឆ្នាំ២០២០នេះថាអ្នកជំងឺស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំរូបនេះត្រូវបានក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនិងក្រុមគ្រូពេទ្យរបស់អង្គការសុខភាពពិភពលោក(WHO) ក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាលបានប្រកាសថាអ្នកជំងឺត្រូវបានជាសះស្បើយពីជំងឺរលាកសួតប្រភេទថ្មីCOVID-19 នៅថ្ងៃទី២២ខែមីនាឆ្នាំ២០២០ដោយសម្អាងទៅលើលទ្ធផលធ្វើតេស្ដអវិជ្ជមានចំនួនពីរដងហើយអាចចាកចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅប្រទេសរបស់គាត់វិញបាន។

   ចំណែកជនជាតិអង់គ្លេស២នាក់ប្តីប្រពន្ធដែលធ្វើដំណើរតាមនាវាវីឃីងកំពុងផ្ទុកជំងឺកូវីដ១៩ស្ថិតក្នុងដំណាក់កាលព្យាបាលនៅមន្ទីរពេទ្យនាខេត្តកំពង់ចាមនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង