ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អា​មេ​រិច ​ មាន​អ្នក​ឆ្លង​កូ​រ៉ូ​ណា​ច្រើន​បំផុត​

77

​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ​អា​មេ​រិច​បាន​ហក់​ឡើងដល់ ៨២.៤០៤​នាក់ បណ្តាល​ឲ្យ​ប្រទេស​មហាអំណាច​នេះ វ៉ា​ដាច់​ចិន និង​អ៊ីតាលី​ក្លាយជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​វីរុស​នេះ​ ច្រើន​បំផុត​ក្នុង​លោក​។​

​ក្រៅពី​អ្នក​ឆ្លង​ដ៏​ច្រើន​បំផុត អា​មេ​រិច​ក៏មាន​អ្នកស្លាប់​ច្រើនជាង ១.០០០​នាក់​ផងដែរ​ ពី​វីរុស​មរណៈ​នេះ​។

​ចិន​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៨១.៧៨២​នាក់ និង​អ៊ីតាលី ៨០.៥៨៩​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់ មជ្ឈមណ្ឌល​ប្រព័ន្ធ​វិទ្យាសាស្ត្រ និង​វិស្វកម្ម (CSSE)​។​

​សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ២៤.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ច្រើនជាង ៥៣០.០០០​នាក​ទូទាំង​ពិភពលោក​។​

​នៅពេល​ជាមួយគ្នានេះដែរ មនុស្ស​ចំនួន ១២២.២០៣​នាក់ បានជា​សះស្បើយ​៕

អត្ថបទដែលជាប់ទាក់ទង