ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុង​ញូវយ៉ក​ត្រៀម​រថយន្ត​ក្លាស្សេ​សព​រាប់សិប​គ្រឿង​ដើម្បី​រក្សា​សាកសព​អ្នក​ជម្ងឺ covid-19

82


​អាមេរិក​៖ សញ្ញា​អាក្រក់​នៅ​អាមេរិក ពាក់ព័ន្ធ​និង​កូ​វីដ​-១៩ បានចេញ​ជា​រូបរាង​ហើយ ដោយ​រថយន្ត​ក្លាស្សេ​ធុន​ធំ រាប់សិប​គ្រឿង ដែល​អាច​រក្សា​សាកសព​បាន​រាប់ពាន់​សព បាន​ចត​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​បេឡា​វូ (Bellevue ) ទីក្រុង​ញូវយ៉ក​រងចាំ​ដាក់ សាកសព​អ្នកជំងឺ កូ​វីដ​-១៩ ក្នុងករណី​កន្លែង​ដាក់​សព​ពេញ​ណែន​។​
សារព័ត៌មាន ញូវយ៉ក​ដេលី ញ៉ូ​វ បាន​ផ្សាយ​ថា​៖ សកម្មភាព​ខាងលើ ជាស​ញ្ញា​អាក្រក់​បំផុត​ដល់ទី​ក្រុង​នេះ​ដោយ​អាចមាន​អ្នកស្លាប់​ច្រើន​នាពេលខាងមុខ ។ នៅពេលនេះ​មាន​អ្នកជំងឺ​ធ្ងន់ មាន​ច្រើន​គ្មាន​សង្ឃឹម​ជួយសង្គ្រោះ​បានឡើយ ខណៈ​អ្នក​ឆ្លង​ថ្មី កើនឡើង​កាន់តែច្រើន​។​
ចំណែក​កន្លែង​រក្សា​សាកសព​នៅ​ទីក្រុង នេះ អាច​រក្សាបាន​ប្រមាណ​៩០០​នាក់​។​
មន្ត្រី​ក្នុង​តំបន់​បានលើកឡើង​នៅ​ថ្ងៃទី​២៧​មីនា​នេះ ថា​៖ កន្លែង​រក្សា​សាកសព​នៅ​ទំនេរ​ច្រើន ប៉ុន្តែ​យើង​បង្ការ ជាមុន​ខ្លាច មានរឿង​អាក្រក់​កើតឡើង​។ រថយន្ត​ក្លាស្សេ និ​មួយៗ​អាច​រក្សាបាន​សាកសព​៤៥​នាក់ ហើយ​រថយន្ត​ក្លាស្សេ​នោះ អាច​រក្សា​សព បាន​រហូតដល់​ទៅ​៣៥០០​សព​។ នៅ​រដ្ឋ​ញូវយ៉ក និង​ទីក្រុង​ញូវយ៉ក ជា​កន្លែង​ផ្ទុះ​កូ​វីដ​-១៩​ខ្លាំងជាងគេ​បំផុត​ប្រៀបដូចជា​ទីក្រុង​វូ​ហាន ខេត្ត​ហូ​ប៉ី ប្រទេស​ចិន​អីចឹង​ដែរ​។ បច្ចុប្បន្ន​អាមេរិក​មាន​អ្នក​ឆ្លង​ជិត​៧ មុ​ឺ​ន​នាក់​ហើយ​និង​មាន​អ្នកស្លាប់​ជាង​១​ពាន់​នាក់​។​
ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា នៅ​អា​មេ​រិច​បាន​ហក់​ឡើងដល់​៨២.៤០៤​នាក់ បណ្តាល​ឲ្យ​ប្រទេស​មហាអំណាច​នេះ វ៉ា​ដាច់​ចិន និង​អ៊ីតាលី​ក្លាយជា​ប្រទេស​ដែលមាន​អ្នក​ឆ្លង​វីរុស​នេះ ច្រើន​បំផុត​ក្នុង​លោក​។ ក្រៅពី​អ្នក​ឆ្លង​ដ៏​ច្រើន​បំផុត អា​មេ​រិច​ក៏មាន​អ្នកស្លាប់​ច្រើនជាង ១.០០០​នាក់​ផងដែរ ពី​វីរុស​មរណៈ​នេះ​។ ចិន​មាន​ចំនួន​អ្នក​ឆ្លង​សរុប ៨១.៧៨២​នាក់ និង​អ៊ីតាលី ៨០.៥៨៩​នាក់​។ នេះ​បើតាម​ទិន្នន័យ​របស់ មជ្ឈមណ្ឌល​ប្រព័ន្ធ​វិទ្យាសាស្ត្រ និង​វិស្វកម្ម (CSSE)​។ សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ វីរុស​កូ​រ៉ូ​ណា ឬ COVID-19 បាន​ផ្តាច់ជីវិត​មនុស្ស​ជាង ២៤.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ច្រើនជាង ៥៣០.០០០​នាក​ទូទាំង​ពិភពលោក​។ នៅពេល​ជាមួយគ្នានេះដែរ មនុស្ស​ចំនួន ១២២.២០៣​នាក់ បានជា​សះស្បើយ​៕​

អត្ថបទដែលជាប់ទាក់ទង