ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការផ្សព្វផ្សាយ វិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា១៩ (COVID-19) ក្នុងពិធីសំណេះសំណាលនិងផ្តល់ឧបករណ៍សម្រាប់ទប់ស្កាត់ជម្ងឺនេះ

75
ភ្នំពេញ៖ លោកហ៊ុន ម៉ានីប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងលោកឃួន ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៧ ខែមិនានេះ បានអញ្ជើញក្នុងពិធីសំណេះសំណាល បើកយុទ្ធនាការផ្សព្វផ្សាយយុទ្ធនាការវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា១៩ (COVID-19)  នៅសាលារាជធានីភ្នំពេញ។
  ឧបករណ៍ដែលត្រូវប្រគល់ជូននេះ រួមមានអាកុល ទែម៉ូម៉ែត្រ សាប៊ូ ខិតប័ណ្ណនិងម៉ាស់ ដោយផ្ដល់ជូនទៅ
ខណ្ឌចំនួន៥ គឺខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ៧ មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងមន្ទីរសុខាភិបាលរាជធានី។
  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នៅក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា អំណោយដែលជាឧបករណ៍សម្រាប់
ទប់ស្កាត់ វីរុសកូរ៉ូណា១៩ (COVID-19)នេះបានមកពីការជួយឧបត្ថម្ភពីវិស័យឯកជននៅក្នុងរាជធានីភ្នំពេញ
ប្រគល់ជូនទៅតាមបណ្តាសង្កាត់ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺ វីរុសកូរ៉ូណា១៩ (COVID-19) ខណៈដែលជំងឺនេះបានកំពុងវាយលុកយ៉ាងខ្លាំងនៅទូទាំងពិភពលោក
ក៏ដូចជានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
   លោកអភិបាល បានលើកឡើងទៀតថា នេះជាការរួមចំណែករបស់វិស័យឯកជន ដើម្បីចូលរួមទប់ស្កាត់នូវ
វីរុសកូរ៉ូណា១៩ (COVID-19)នេះទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
    លោកបានមានប្រសាសន៍បន្តទៀតថា កិច្ចការងារ  មនុស្សធម៌នេះ កម្ពុជាបានធ្វើឡើងយូរហើយ។ចំពោះ
កិច្ចការមនុស្សធម៌ក្នុងកិច្ចការពារនិងទប់ស្កាត់ វីរុសកូរ៉ូណា១៩ (COVID-19)នេះត្រឹមតែរយៈខ្លីពេលខ្លីសោះវិស័យឯកជនក៏ដូចជាស្ថាប័នរដ្ឋបាន ជួយឧបត្ថមគាំទ្រ
ដែលមានទឹកប្រាក់ជួយឧបត្ថម្ភម ប្រមាណ១៤លានដុល្លារហើយ។
  លោកអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះដែរ ក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវការងារបី គឺហូបស្អាត ផឹកស្អាត និងករស់នៅស្អាត ដើម្បីជៀសវាងនូវការឆ្លងនិងការរីករាលដាលនៃ វីរុសកូរ៉ូណា១៩ (COVID-19)នេះ។
   លោកហ៊ុន ម៉ានី ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងផងដែរថា ការកើតឡើងនូវ
វីរុសកូរ៉ូណា១៩ (COVID-19)នេះមិនមែនតែនៅកម្ពុជានោះទេ វាជារឿងដែលកើតឡើងលើពិភពលោកដោយមកដល់ពេលនេះ បើគិតតាមអត្រានៃការឆ្លងរីករាលដាលនៃជម្ងឺវីរុសកូរ៉ូណា១៩ (COVID-19)នេះ
នៅលើពិភពលោកទាំងមូលមានអ្នកឆ្លងចំនួនរហូត ដល់កន្លះលាននាក់ ក្នុងនោះ២ ម៉ឺន៤ពាន់នាក់បានបាត់បង់ជីវិត ។ ចំណែកឯកម្ពុជាវិញ មានអ្នកដែលឆ្លងជម្ងឺនេះមានចំនួន៩៨នាក់ ហើយការងារនេះយើងបាននិងកំពុងរួមគ្នាដើម្បីបង្ការទប់ស្កាត់កុំឲ្យបន្តការរីករាលដាលធំជាងនេះទៀត។ប៉ុន្ដែទោះបីជាយ៉ាងណាដីលោកហ៊ុន ម៉ានី ក៏បានជំរុញឱ្យអាជ្ញាធរភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ក្រៅពីបើកការទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះហើយ លោកបានជំរុញឲ្យមានការយកចិត្តទុកដាក់លើកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទដែលជាប់ទាក់ទង