ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​ស្ត្រី​២​នាក់ លួច កាបូប​ប្រាក់ ពេល​ម្ចាស់​ទុក​លើ​គ្រែ​

55

​ភ្នំពេញ​៖ ចាប់ខ្លួន​ស្ត្រី​២​នាក់ ជាក់ស្តែង​ករណី​លួច ( កាបូប​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល ) នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​នៅ​ចំណុច​ផ្សារ​ស៊ាំ​ហាន់ ផ្លូវ​បេតុង ក្រុម ៤ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខ​ណ្ឋ​ឬ​ស្សី​កែវ ។​

ជនសង្ស័យ​ឈោះ្ម កាំ យ៉ាង ភេទ​ស្រី អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ភូមិ​ច្រាំង​បាក់ សង្កាត់ ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ​(​គ្មាន​សារធាតុ​ញៀន​)
និង​ជនសង្ស័យ​ឈ្មោះ​សឿន ធារ៉ា ភេទ​ស្រី អាយុ ១០ ឆ្នាំ មាន​ទីលំនៅ ភូមិ​ច្រាំង​បាក់ សង្កាត់ ច្បារអំពៅ ខណ្ឌ ច្បារអំពៅ (​គ្មាន​សារធាតុ​ញៀន បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច​)​។

​ជនរងគ្រោះ​ឈ្មោះ លី សុវណ្ណ ភេទ ប្រុស អាយុ ៤២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយចេក​ថ្មី សង្កាត់​គោក​រការ ខណ្ឌ ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ សម្ភារ​ដកហូត​មាន​លុយ​រៀល​ចំនួន​៣០​ម៉ឺន បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។

​ដំណើរ​រឿងហេតុ​ ​នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ ជនរងគ្រោះ​កំពុងតែ​រវល់​លក់​ខោអាវ និង​រៀបចំ​អីវ៉ាន់ ដើម្បី​ប្រ​ញ៉ាប់​ទៅផ្ទះ​បាន​ទុក​កាបូប​ប្រាក់ នៅលើ​គ្រែ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់ ភេទ​ស្រី​បានធ្វើ​សកម្មភាព​លួច​កាបូប​ប្រាក់ តែ​ម្ចាស់​គេ​ឃើញ​ទាន់ បាន​ចាប់បាន​ទាំង​២​នាក់ រួមទាំង​វត្ថ​តាង​ក៏​ផ្អើល​ឆោ​រ​ឡោ កម្លាំង​ល្បាត​ខណ្ឌ និង​នគរបាល​ប៉ុស្តិ៍​ជួយ​ធើ្វ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ មកកាន់​ប៉ុស្តិ៍នគរបាល​ទួល​សងែ្ក​២​ដើម្បី​សាកសួរ ។​

​ចំពោះមុខ​កម្លាំង​ប៉ុស្តិ៍ និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​កំពុង​ស្រាវជ្រាវ រក​បក្ខពួក​និង​កសាង​សំណុំរឿង​៕​

អត្ថបទដែលជាប់ទាក់ទង