ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង ចុះ​ធ្វើ​អនាម័យ​បាញ់​ទឹក​លាង​សម្អាត​ផ្លូវ​ទាំងយប់​ទាំង​ថ្ងៃ​

59

​ភ្នំពេញ​៖​ដោយ​ពិនិត្យឃើញ​ជា​រៀងរាល់​ថ្ងៃនេះ​ពី​បញ្ហា​ធុ​លី​ដី​ហ៊ុយ​ដែល​ធ្វើអោយប៉ះពាល់​ផ្នែក​បរ​ស្ថាន និង សុខភាព​ប្រជាជន​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​និង​អ្ន​កំ​ណើ​រ​តាម​មធ្យោបាយ​នានា​ចេញ​ចូលមក​រាជធានី​ភ្នំពេញ​ដោយ​ឆ្លងកាត់​មូលដ្ឋាន​ខណ្ឌចំការមន និង ខណ្ឌ​បឹង​កេងកង​ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ពោលគឺ​នៅ​ថ្ងៃទី​៣១​ខែ​មិនា​និង​នៅ​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០២០​នេះ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​២​ខណ្ឌ​គឺ​ខណ្ឌចំការមន​និង​ខណ្ឌ​បឹង​កេងកង​ដែលមាន​ព្រុំប្រទល់​ខណ្ឌ​នៅជាប់​គ្នា​នោះ​ដោយបាន​ចុះ​ធ្វើ​អនាម័យ បរិស្ថាន ដោយ​បាញ់​ទឹក​លាង​សម្អាត​ផ្លូវ​ដោយ​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​គិតពី​ការនឿយហត់​អ្វី​ឡើយ​ដើម្បី​បម្រើ​បងប្អូន​ប្រជាជន​នៅក្នុង​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​។​
តួរ​យ៉ាង​កាលពី​រសៀល​ថ្ងៃទី​៣១​ខែ​មិនា​កម្លាំង​ប្រជា​ការពារ​ខណ្ឌចំការមន​បាន​ចុះទៅ​បាញ់​ទឹក​លាង​សម្អាត​មហាវិថី​ព្រះមុនីវង្ស​នៅក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​និង​មហាវិថី​ព្រះ​ន​រោ​ត្ដម​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​ដោយ​ពិនិត្យឃើញ​ជាក់ស្ដែង​ពី​បញ្ហា​ធុ​លី​ដី​ហ៊ុយ​ធ្វើអោយប៉ះពាល់​បរិស្ថាន និង​សុខភាព​ប្រជាជន​រស់នៅ​អម​សងខាង​មហាវិថី​ទាំង​២​ខ្សែ​ខាងលើនេះ​និង​អ្នកដំណើរ​តាម​ដងផ្លូវ​ទើប​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន​បានដាក់​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ចុះមក​បាញ់​ទឹក​លាង​សម្អាត​មហាវិថី​ទាំង​២​ខ្សែ​ខាងលើនេះ​ដើម្បីអោយ​ស្អាត​ល្អ​ដោយ​មិន​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ប្រជាជន​ហើយ​ពិសេស​ជាងនេះទៀត​នោះ​ប្រជាជន​គាត់​ងាយស្រួល​ធ្វើដំណើរ​ផងដែរ​។​
ជាមួយគ្នានេះដែរ​ជានិច្ចកាល​ដោយមាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន​នៃ​រាជធានី​ភ្នំពេញ​ដោយបាន​ជំរុញ​អោយ ក្រុមការងារ​រដ្ឋបាល​ខណ្ឌចំការមន និង កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ចុះ​ពិនិត្យ​ធ្វើការ​ងារ​នេះ​ជាប្រចាំ​ក្នុង​ការបាញ់ទឹក​លាង​សម្អាត​ផ្លូវថ្នល់​នៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម និង​មហាវិថី​ព្រះមុនីវង្ស​ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន​ដោយមាន​ធុ​លី​ដី​ហុយ​ដែល​ធ្វើអោយប៉ះពាល់​ផ្នែក​បរិស្ថាន​និង​សុខភាព​មកលើ​បងប្អូន​ប្រជាជន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​នេះ​ពិបាក​ក្នុងការ​ធ្វើដំណើរ និង​អាច​ប៉ះពាល់​ដល់​សុខភាព​ផងដែរ​។​តែ​មិន​ថ្វី​នោះទេ​ក្រោយ​បាញ់​ទឹក​លាង​សម្អាត​រួច​អ្វីៗ​វា​បានល្អ​ប្រសើរ​ឡើងវិញ​ពោលគឺ​មិន​ប៉ះពាល់​សុខភាព​និង​បរិស្ថាន​ទៀតឡើយ​។​
ដោយឡែក​កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែ​មិនា និង នៅ​យប់​កណ្ដាល​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០១​ខែមេសា​ឆ្នាំ​២០២០​នេះ​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​បាន​ដឹកនាំ​កម្លាំងចម្រុះ​និង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​ដោយ​ចុះ​ធ្វើ​អនាម័យ បរិស្ថាន ដោយ​បាញ់​ទឹក​លាង​សម្អាត​មហាវិថី​ម៉ៅ​សេទុង​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​អោយបាន​ស្អាត​ល្អប្រសើរ​ផងដែរ​ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នេះដែរ​អាជ្ញាធរ​ខណ្ឌ​បាន​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​នៅ​ផ្លូវ​លេខ​៣៥២​នៅ​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​
ជានិច្ចកាល​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​តែងតែមាន​ការចង្អុលបង្ហាញ​និង​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ដោយផ្ទាល់​ធ្វើ​ការងារ​សង្គម​ពោលគឺ​ការងារ​ចុះ​រៀបចំ​ធ្វើ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​នានា​ក្នុង​មូលដ្ឋាន​ជាពិសេស​ការងារ​អនាម័យ បរិស្ថាន ដោយ​បាញ់​ទឹក​លាង​សម្អាត​ផ្លូវ​ជាប្រចាំ​មិន​ថា​យប់​ឬ​ថ្ងៃ​អ្វី​ឡើយ​ដើម្បី​លៃលក​ធ្វើយ៉ាងណា​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​មាន​អនាម័យ​បរិស្ថាន​ល្អប្រសើរ​ពោលគឺ​អនាម័យ បរិស្ថាន​ល្អប្រសើរ​គឺ​ផ្ដើមចេញពី​យើងទាំងអស់គ្នា​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង