ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការសាងសង់រូបសំណាក់គោបូរៈទី៥ ដែលជានិមិត្តរូបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរនៅលើ រង្វង់មូលស្រអែម សំរេចបាន៩០%ហើយ

148
ព្រះវិហារ៖ ការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារដែល ជានិមិត្តរូបប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរយើងនៅលើរង្វង់មូលស្រអែម គិតមកដល់ពេលនេះ ការស្ថាបនាជាលទ្ធផលសំរេចបាន ៩០% ហើយ។ សមិទ្ធិផលថ្មីនេះនឹងបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅលើទឹកដីនៃតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងពេលដីខ្លីនេះ។
    លោកសំ-លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងនៅព្រឹកថ្ងៃទី០៣ មេសានេះថា ការសាងសង់រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាលទ្ធផលពេលនេះ គឺសំរេចបាន ៩០% ហើយ។
   គួរបញ្ជាក់ថា រង្វង់មូលស្រអែមនេះបានធ្វើពិធីបែបសាសនា ក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពី លោកមាស សុភា ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ ។
   រូបសំណាកប្រាសាទព្រះវិហាររង្វង់មូលស្រអែមសាងសង់ឡើង ក្រោមការជ្រោមជ្រែងពីលោក ទេសរដ្ឋមន្រ្តី មាស សុភា, លោក សួស យ៉ារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ, លោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក លោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ  និងលោក អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារ ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត ដោយមិនបានប្រើប្រាស់ថវិការបស់ជាតិនោះទេ ។ចំពោះការសាងសង់រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារនេះ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់ទាំងស្រុង ក្នុងនោះត្រូវសាងសង់រង្វង់មូលដែលមានអង្កត់ផ្ចិត៤០ម៉ែត្រ រូបសំណាក់គោបូរៈទី៥ នៃប្រាសាទព្រះវិហារ ខ្នាត១លើ២៥ ស្មើនឹង៧៥%នៃតួប្រាសាទព្រះវិហារដើម មានរូបនាគ២ ហើយនៅលើរង្វង់មូលនេះក៏នឹងមានការដាំស្មៅ ផ្កានិងដើមឈើ លម្អរយ៉ាងស្រស់ស្អាត់ផងដែរ ៕
អត្ថបទដែលជាប់ទាក់ទង