ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​គេចខ្លួន​ បាន​៦​ម៉ោង ​ត្រូវ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ចាប់ខ្លួនបាន

108

​ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បន្ទាប់ពី​ទទួលបាន​ពាក្យ​របស់​ម្ចាស់ផ្ទះ រយៈពេល​៦​ម៉ោង​ក្រោយ ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ នៅ​ចំណុច​ផ្ទះ​លេខ​៧៤​ហាស់ ផ្លូវ​បេតុង​ក្រុមទី​១០ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​ជនរងគ្រោះ​ឈ្មោះ ខែ​ក សុខ​មនោ ភេទ​ប្រុស អាយុ 24​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន metfone ស្នាក់នៅ​កន្លែងកើតហេតុ​។​

​ជនសង្ស័យ​ឈ្មោះ រឹម សុ​វណ្ណា​រ៉ុង ហៅ​រ៉ុង ប្រុស​អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​មុខរបរ​គ្មាន (​មាន​សារធាតុ​ញៀន​)​។ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន ៖ ទូរស័ព្ទដៃ​ចំនួន ១​គ្រឿង​ម៉ាក camfone, កុំព្យូទ័រ​ចំនួន ១​គ្រឿង​ម៉ាក​ឌែ​ល​, ម៉ាស៊ីនថតរូប​ចំនួន ១​គ្រឿង​ម៉ាក នី​កុន ។ សម្ភារៈ​បាត់បង់​មាន ៖ ទូរ​សព្ទ​ដៃ​មួយគ្រឿង​ម៉ាក popo, ប្រាក់​ចំនួន 750 ដុល្លារ​អាមេរិក​, សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ១​សន្លឹក ។​

​តាម​ការរៀប​រាប់រប​ស់​ម្ចាស់ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​០ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​យប់ ជនរងគ្រោះ​បាន​បិទ​ទ្វាររបង​ចាក់សោ​ត្រឹមត្រូវ ដោយ​អាកាសធាតុ​ក្តៅ​ជនរងគ្រោះ​បាន​ចំហរទ្វារ​ផ្ទះ​ខាងក្នុង​ឲ្យ​មាន​ខ្យល់​ចេញចូល លុះដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​ឈានចូល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២០ ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏បាន​គាស់​សោរ​ទ្វារ​ខាងក្រៅ ចូលធ្ធ្វើ​សកម្មភាព​លួចបាន​ហើយ​បាន​គេចខ្លួនបាត់​។​លុះ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ហើយ កម្លាំង​ខណ្ឌ​+​ប៉ុស្តិ៍ ធ្វើការ​ស្រាវជ្រាវ​ឈានទៅដល់​ការឃាត់ខ្លួន សង្ស័យ​តែម្ដង​។​
​ចំពោះមុខ​អធិការដ្ឋាន ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង បញ្ជូន​តាម​នីតិវិធី​។​

អត្ថបទដែលជាប់ទាក់ទង