ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នក​ជួបគ្នា​ លើស​ង្វៀន​អាស៊ីអាគ្នេយ៍ ​ថ្ងៃទី​១១​មេសា​

108

​ ​
​ ​ភ្នំពេញ​៖​សម្រាប់​សង្វៀន​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​នៅសល់តែ​សង្វៀន​ខា​រ៉ា​បាវ​នា​រសៀល​ថ្ងៃទី​១១​មេសា​មួយ​តែប៉ុណ្ណោះ​ដែល​ការប្រកួត​គឺជា​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ ។
​លោក​ញាន សុធី​ដែលជា​អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​បាន​ប្រាប់​ឲ្យ​ដឹងថា​ពេលនេះ​សហព័ន្ធ​កីឡា​ប្រ​
​ដាល់​គុន​ខ្មែរ​បានអនុញ្ញាត​ឲ្យ​បើក​ការប្រកួត​ឡើងវិញ​ហើយដោយ​គ្រាន់តែ​ត្រូវគោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​
​ហើយ​ការប្រកួត​ត្រូវ​មានតែ​កីឡាករ មន្ត្រី​បច្ចេកទេស និង​អ្នក​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ ។​
​ ​នៅក្នុង​ការប្រកួត​នា​រសៀល​ថ្ងៃទី​១១​មេសា​នេះ​អ​តី​តៈ​ជើង​ខ្លាំង​ហ៊ឹម សារ៉ាន​នៃ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវបាន​ដាក់​ឲ្យ​
​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មាស សុជាតិ ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ហាត់​ក្នុង​ជំនាន​ជាមួយគ្នា​តែ​សារ៉ាន់​ហាក់ដូចជា​ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុងខណៈដែល​សុជាតិ​នៅ​ប្រកួត​
​បានល្អ​មើល និង មានពេលខ្លះ​គេ​មាន​ឧិ​កាស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ទៀតផង ។​សារ៉ាន់​វ៉ៃ​បានតែ​ត្រឹម​៣​ទឹក​កម្លាំង​គេ​ធ្លាក់ចុះ​
​តែម្ដង​ចំពោះ​សុជាតិ​វិញ​កម្លាំង​គេ​អស្ចារ្យ​ណាស់ ។​
​ ​តោះ​បី​សារ៉ាន​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​ក៏​ពិតមែនតែ​ការប្រកួត​មួយ​នេះ​លទ្ធភាព​ក្នុងការ​ប្រជែង​យក​
​ជ័យជំនះ​លើ​មាស សុជាតិ​ពិតជា​លំបាក់​ហើយ ។​
​ ​នឹម នន​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មកពី​ខេត្តបាត់ដំបង​ណា​ម ម៉ូ​រ៉ា​ក់​នៃ​ក្លិប​ពន្លឺ​សាមគ្គី​
​ខេត្តបាត់ដំបង ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​សុទ្ធតែ​មហា​កម្លាំង​ដូចគ្នា ចិត្តធំ​ដូចគ្នា​តែ​ការ​វ៉ៃ​ចេញ​របស់គេ​មិនសូវ​ច្បាស់​ឡើយ ។ នៅ​ពេ​ល្រ​កួត​
​គេ​ចូលចិត្ត​វ៉ៃ​ចេញ​ច្រើន​ដូចគ្នា​តែ​មិនសូវ​ចំ​គោលដៅ​ឡើយ ។​ជំនួប​មួយ​នេះ​ទាំងសងខាង​សុទ្ធ​តែមាន​ឧិ​កាស​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​
​នរណា​ជួប​សំណាងល្អ​នោះទេ ។​
​ ​ថន ភឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ​ដែរនោះ​គឺ​ឡូញ​វ៉ាន់ឌី​ក្លិប​ពន្លឺ​វិបុល​ដោយ​ប្រ​
​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​តែ​ថន ភឿ​ត​ទាប​បន្តិច​ហេតុនេះ​គេ​អាច​នឹង​លំបាក់​ដោយ​
​សា​វ៉ាន់ឌី​ហើយ ។​
​ ​ងួន គា​ក្លិប​ខេត្ត​រតនគីរី​ដែល​ត្រូវបាន​គេ​កត់សម្គាល់ថា​ពុំ​ធ្លាប់​ត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់​នោះ​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​
​ប្រដាល់​រឿង សារិទ្ធ​ក្លិប​ម្កុដ​រាជសីហ៍ ។​សូត្រ ប៊ុន​ឃីម​ក្លិប​បក្សី​ស្លាប​ដែក​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​សៅ ជំនោរ​
​ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​
​ ​ងួន គា​ពុំ​ធ្លាប់​ត្រូវ​គូប្រកួត​វាយ​ឲ្យ​សន្លប់​នោះទេ​លើកលែងតែ​គេ​ត្រូវ​គូប្រកួត​វាយ​ឲ្យ​របួស​ធំ​ហើយ​ត្រូវ​គ្រូពេទ្យ​បញ្ឈប់​ប៉ុណ្ណោះ​។​
អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ទាំង​អ្នកឈ្នះ​ទាំង​អ្នកចាញ់​នឹងត្រូវ​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង