ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ផលិតផល​សារធាតុ​សម្លាប់​មេរោគ និង​គ្រឿងសម្អាង​ខុសច្បាប់ ជាង​២.០០០​កេស ប្រមាណ​១៣​តោន

806

 

​ភ្នំពេញ​៖​កម្លាំង​សមត្ថកិច្ច របស់​គណៈ​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) បាន​ចុះបង្ក្រាប​ផលិតផល​នាំចូល ស្តុក​ទុក និង​ចែកចាយ​ខុសច្បាប់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ នៅ​ថ្ងៃទី ៩ ខែមេសា ឆ្នាំ​២០២០ ដោយមាន​ការសម្របសម្រួល​ដោយ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មន្ត្រី​សុខាភិបាល​ខណ្ឌ និង​មន្ត្រី​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ។

​ការចុះ​ត្រួតពិនិត្យ​នេះ គណៈកម្មាធិការ​អន្តរក្រសួង របស់ គ​.​ប​.​ផ​.​ក បាន​រកឃើញ​ផលិតផល​ខុសច្បាប់​ជាច្រើន​មុខ សរុប​ចំនួន​ជាង ២.០០០​កេស ស្មើនឹង​ប្រមាណ​១៣​តោន (​សារធាតុ​សម្លាប់​មេរោគ ម៉ាស និង​គ្រឿងសម្អាង​) ដូច​មាន​ខាងក្រោម​៖ ១. សាប៊ូកក់សក់​ម៉ាក Max Care ចំនួន ៥​កេស ២. សប៊ូ​កក់សក់​ម៉ាក THDH ចំនួន ៥៦០​កេស ៣. ក្រណាត់​ស៊ើ​ម​សម្លាប់​មេរោគ ៧០០​កេស ៤. ម៉ាស​ម៉ាក HI PM2.5 ចំនួន ៤​កេស ៥.​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​ម៉ាក SOUEEUE (៥០០​មិ​ល្លី​លីត្រ​) ចំនួន ៤៧៥​កេស​
៦.​ជែ​ល​លាងដៃ​សម្លាប់​មេរោគ​ម៉ាក Max Care (៥៥​មិ​ល្លី​លីត្រ​) ចំនួន ៦០​កេស ៧.Spray បណ្តុះ​សក់​ចំនួន ៥​កេស ៨. Spray អាល់កុល​ម៉ាក Ferfanduo (១០០​មិ​ល្លី​លីត្រ​)​ចំនួន ៤៥​កេស​។​

​បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ផលិតផល​ទាំងនេះ សមត្ថកិច្ច​ចម្រុះ បាន​ពិនិត្យ និង​សន្និដ្ឋាន​បឋម​ទីតាំង​នាំចូល ស្តុក​ទុក និង​ចែកចាយ​ខាងលើ​មិន​អនុលោម​តាមច្បាប់​កំណត់​ដូចជា​៖ ១. ពុំមាន​លើក​ស្លាក​យីហោ​ត្រឹមត្រូវ ២. ផលិតផល​ទាំងនេះ ពុំមាន​ចុះ​បញ្ជិការ ឬ​លេខ​ប្រវេទន៍ ពី​ក្រសួងសុខាភិបាល ៣. គ្មាន​អាជ្ញាប័ណ្ណ​បើក​គ្រឹះស្ថាន​អាហរ័ណ​នីហរ័ណ​គ្រឿងសម្អាង ពី​ក្រសួងសុខាភិបាល ៤. គ្មាន​លិខិតបញ្ជាក់​គុណភាព​ផលិតផល​ពី ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ៥. ផលិតផល​ទាំងនេះ អាច​នឹង​អន់​គុណភាព ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ស្បែក ៦. គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ដាក់លក់​ផលិតផល​លើ​ទីផ្សារ​
៧. បានធ្វើ​ការឃោសនា​ផ្សព្វផ្សាយ ផលិតផល​ទាំងនេះ​តាម​បណ្តាញ​សង្គម Facebook ដោយ​មិនបាន​ស្នើសុំ​ការ​ការអនុញ្ញាត ពី​ក្រសួងសុខាភិបាល​។​

​ក្រោយពី​បាន​ពិនិត្យ និង​ការសន្និដ្ឋាន​ខាងលើ សមត្ថកិច្ច​ចម្រុះ សម្រេច​ផ្អាក​អជីវ​កម្ម​បណ្តោះអាសន្ន ហើយ​ផលិតផល​ទាំងនេះ ឃាត់​រក្សាទុក​នៅ​ទីតាំង​ដដែល និង​ដកហូត​វត្ថុតាង​មួយចំនួន យកទៅ​ធ្វើការ​ពិ​សោ​ន៍​
​និង​សមត្ថកិច្ច​ចម្រុះ គ​.​ប​.​ផ​.​ក កំពុង​បាន​បន្ត​នីតិវិធី ចាត់វិធានការ​តាមច្បាប់​។​

​ទន្ទឹមនេះដែរ គ​.​ប​.​ផ​.​ក សូម​អំពាវនាវ​ដល់​សាធារណជន​មេត្តា​ចូលរួម និង​សហការ​ផ្តល់ព័ត៌មាន​អំពី​ទីតាំង​ចែកចាយ ឬ​ជន​ផលិត ដែល​ចែកចាយ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ដោយ​ទំនាក់ទំនង​ផ្តល់ព័ត៌មាន តាមរយៈ​លេខ​ទួ​រ​ស័ព្ទ ០៨១ ៩៩៩ ៨០៨ ឬ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​(Facebook Page) “ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​ក្ហា​យ​-Counter Counterfeit Committee ” រាល់​ព័ត៌មាន របស់​សាធារណជន ដែល​រាយការណ៍​មក គ​.​ប​.​ផ​.​ក គឺ​នឹងត្រូវ​រក្សា​ការសម្ងាត់ ៕​

អត្ថបទដែលជាប់ទាក់ទង