ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហ៊ឹម សារ់ាន់ធ្វើឲ្យមាស សុជាតិលស់ព្រលឹង

73

ភ្នំពេញ៖ការប្រកួតប្រដាល់បិទទ្វារលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១១មេសាអ្នកប្រ​ដាល់ហ៊ឹម សារ៉ានសមាគមប្រដាល់ក្រសួងការពារជាតិបានធ្វើឲ្យអ្នកប្រដាល់មាស សុជាតិក្លិបក្រុងប៉ោយប៉ែតលស់ព្រលឹងមិនតិចឡើយ ។

ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះនរណាក៏ហ៊ានទាយទុកជាមុនដែរថាសារ៉ាន់នឹងចាញ់សុជាតិហើយអាចនឹងចាញ់មុនទឹកទី១ទៀតផង។តាមពិតសារ៉ានជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែប៉ុន្មានឆ្នាំចុងក្រោយនេះគេធ្លាក់ចុះយ៉ាងខ្លាំងក្នុងខណៈដែលសុជាតិគឺជាខ្លាក្នុងចំណោមខ្លានោះ ។

ក្នុងការប្រកួតលើ់កនេះសារ៉ានល្អទាំងកម្លាំង ល្អ ទាំងបច្ចេកទេសគេប្រើកែងជង្គង់និងទាត់បានល្អមិនតែប៉ុណ្ណោះស្នៀតទាត់ផ្កាប់ចានរបស់គេស៊ីកញ្ចឹង ក របស់សុជាតិជាញឹកញាប់ ។ចំពោះកញ្ចឹង ក របស់សារ៉ាន់ក៏ស៊ី

​ទម្ងន់ជើងរបស់សុជាតិមិនតិចដែរតែគេអាចទ្រាំទ្របាន ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាដោយប្រើបច្ចេកទេសតែម្ដង ។បន្ទាប់ពីប្រកួតគ្នា៥ទឹកពេញនោះលទ្ធ

​ផលចុងក្រោយបានត្រឹមស្មើពិន្ទុគ្នាតែប៉ុណ្ណោះ ។

នឹម ននក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយ

​ពិន្ទុទាំងត្រដាបត្រដួសព្រមទាំងមានរបួសទៀតផង ។

ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះ៣ទឹកដំបូងណាម ម៉ូរ៉ាក់វ៉ៃបានល្អអស់ទាស់មិនតែ

ប៉ុណ្ណោះនៅទឹកទី៣ម៉ូរ៉ាក់បានធ្វើឲ្យនឹម ននមានរបួសទៀតផង ។ទោះបីរបួសរបស់នឹម ននធំហើយឈាមហូរ

​ច្រើនក៏ពិតមែនតែឈាមនិនបានរំខានដល់ភ្នែករបស់គេនោះទើបទាំងគ្រូពេទ្យ ទាំងអាជ្ញាកណ្ដាលអនុញ្ញាតឲ្យ

​បន្តការប្រកួតរហូតចប់ទឹកទី៥ដែលលទ្ធផលចុងក្រោយនឹម ននជាអ្នកឈ្នះ ។

ជ័យ ស៊ីណេតក្លិបឃ្លាំងមឿងកីឡាប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ឡូញ វ៉ាន់ឌីក្លិបពន្លឺវិបុលដោយពិន្ទុទាំង

​មិនអស់ចិត្ត​។

តាមពិតស៊ីណេតវ៉ៃល្អពិសេសការវ៉ៃចេញរបស់គេភាគច្រើនចំគោលដៅបានល្អតែដោយសារតែកំពស់

​របស់គេចាញ់ប្រៀបវ៉ាន់ឌីនោះទើបគេលំបាក ។វ៉ាន់ឌីដែលមានភាពវាងវៃនោះគេវ៉ៃដោយប្រយោលហើយចំគោលដៅបានច្រើនដែលទីបញ្ចប់វ៉ាន់ឌីជាអ្នកឈ្នះ ។

ងួន គាក្លិបខេត្តរតនគីរីប្រកួតឈ្នះអ្នកប្រដាល់រឿង សារិទ្ធក្លិបម្កុដរាជសីហ៍ដោយពិន្ទុដាច់តែម្ដង ។សូត្រ

​ប៊ុនឃីមក្លិបបក្សីស្លាបដែកប្រកួតឈ្នះអ្នកប្រដាល់សៅ ជំនោរក្លិបថ្នល់ទទឹងគុនខ្មែរដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង