ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដោះស្រាយចរាចរណ៍នៅច្រមុះជ្រូក ក្បាលថ្នល់និងដោះស្រាយបាន៥០%បន្ថែមទៀត ក្រោយពីដកការ៉ាសសាំងសូគីមិចចេញពីចំណុចនេះ

97

ភ្នំពេញ៖ ការដោះស្រាយចរាចរណ៍នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ប្រសព្វនិងមហាវិធីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ)និងអាចដោះស្រាយបាននូវសារាចរ៥0% បន្ថែមទៀត ក្រោយពីអាជ្ញាធររាជធានីភ្នំពេញដកយកសាំងសូគីមិចនៅចំណុចច្រមុះជ្រូកក្បាលថ្នល់នេះចេញ។

  នេះបើតាមការបង្ហាញឱ្យដឹងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមួយចំនួនកាលពីព្រឹកថ្ងៃទី១៣ខែមេសាឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

  លោកឃួង ស្រេង បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សារកដំណោះស្រាយធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អប្រសើរលើបញ្ហាសរាចរនៅចំណុចផ្លូវច្រមុះជ្រូកក្បាលថ្នល់ប្រសព្វនឹងផ្លូវសម្ដេចមហាគណៈមហាសេនាបតីតេជោហ៊ុនសែនឬ(ផ្លូវ៦០ម៉ែត្រ) ខណៈដែរផ្លូវនេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃុ។   

    លោកក៏បានបញ្ជាក់ផងដែរថា ដើម្បីដោះស្រាយនូវការកកស្ទះនៅតំបន់នេះ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងក្លាណាស់ ដោយយើងបានកសាងស្ពានអាកាសក្បាលថ្នល់ ហើយចំពោះមុខ

ច្រមុះជ្រូកក្បាលថ្នល់នេះ ជាគោលការណ៍យើងនឹងយកការ៉ាសសាំងសូគីមិចមួយនៅចំណុចនេះចេញ ដើម្បីកែលំអរនូវប្រព័ន្ធចរាចរណ៍តំបន់នេះឲ្យប្រសើរឡើង។

    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ក្រោយពីយកការ៉ាសសាំងសូគីមិចមួយនេះចេញ ការដោះស្រាយបញ្ហាចរាចរនៅតំបន់ច្រមុះជ្រូកក្បាលនេះ យើងអាចសំរួលការដោះស្រាយបញ្ហាចរាចរណ៍បានប្រមាណជា៥០ភាគរយបន្ថែមទៀត ជាមួយនឹងការពង្រីកមហាវិធីព្រះមុនីវង្សឲ្យបានបីកន្លែងផងដែរ។ប៉ុន្តែទោះបីយ៉ាងណាក្តី ចំពោះវិធានការចំពោះមុខ គឺការកែសម្រួលប្រព័ន្ធភ្លើងស្តុបនៅតំបន់នេះមួយជំហានសិន ដោយហេតុថាក្នុងមួយថ្ងៃមានយានយន្តធ្វើចរាចរឆ្លងកាត់ប្រមាណជាជាងមួយម៉ឺនគ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង