ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តក់ សោភ័ណ្ឌជួបជាមួយខ្លាចាស់លួន សុខខេង

82

ភ្នំពេញ៖លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៨មេសាអ្នកប្រដាល់តក់ សោភ័ណ្ឌក្លិបអេភូថងកីឡាត្រូវបានដាក់ឲ្យប្រកួតជាមួយ

​អ្នកប្រដាល់លួន សុខខេងក្លិបពុទ្ធសេរីវង្សដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។

ពួកគេជាអ្នកប្រដាល់ចាស់វស្សាដូចគ្នាដោយគ្រានតែសោភ័ណ្ឌក្រោយសុខខេងបន្តិចហើយជីវិតប្រដាល់របស់សោភ័ណ្ឌហាក់ដូចជាលេច អណ្ដែតមិនទៀងទាត់មិនតែប៉ុណ្ណោះអ្នកប្រដាល់រូបនេះផ្លាស់ប្ដូរក្លិបជាញឹកញាប់ទៀតផង ។ក្លិបអេភូថងកីឡាគឺជាក្លិបដំបូងដែល

​សោភ័ណ្ឌចាប់ផ្ដើមអាជីពជាអ្នកប្រដាល់បន្ទាប់មកគេបានដូរពីក្លិបមួយទៅក្លិបមួយដែលទីបំផុតគេបានវិលមកក្លិបដើមវិញបន្ទាប់ពីគេក្លាយជា

​អ្នកប្រដាល់ដ៏ខ្សោយមួយរូបនោះ ។

ចំពោះលួន សុខខេងវិញអតីតកាលរបស់គេក៏មិនជាអស្ចារ្យដែរទោះបីគេជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំងក៏ដោយតែគេពុំដែលមាន

ឧិកាសប្រកួតជាមួយអ្នកប្រដាល់បរទេសឡើយ ។គេជាអ្នកប្រដាល់ដែលវាយចេញខ្លាំងតែការវ៉ៃចេញរបស់គេមិនសូវមានកលល្បិចឡើយ

ហើយសម្រាប់ការប្រកួតនេះទំនងជាតក់ សោភ័ណ្ឌមាន៉ិកាសឈ្នះច្រើនជាងហើយ ។

លន់ សៀកឡេងក្លិបថ្នល់ទទឹងគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា

​ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

សៀកឡេងជាអ្នកប្រដាល់ជើងខ្លាំងជំនាន់ក្រោយចំពោះរ៉ាមីគេជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងមុនតែសម្រាប់ការប្រ

កួតនេះមិនទាន់ប្រាកដថារ៉ាមីនឹងឈ្នះដាច់ខាតនោះទេព្រោះសៀកឡេងមួយរយៈនេះគេបានយកឈ្នះអ្នកប្រដាល់ជើងចាស់ដែលមានឈ្មោះ

​បោះសម្លេងបានមិនតិចនាក់ឡើយ ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះរវាងអ្នកឈ្នះនិងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខាននោះ

​ឡើយ ។

ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីប្រកួតជាមួយអ្នកប្រដាល់ទូច ដេវីដក្លិបអារុណរះកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។

​អ្នកប្រដាល់ទាំង២រូបនេះជាកំពូលអ្នកលេងកណ្ដាប់ដៃដូចគ្នា​ ។

ភួង ពិសិដ្ឋ រតឹងមាំខ្លាំងណាស់ឯការវ៉ៃចេញគឺធ្ងន់និងច្បាស់ ។ចំពោះដេវីដវិញការវ៉ែចេញរបស់គេក៏ធ្ងន់ដែរតែមានលក្ខណៈខ្ជីរខ្ជារ

​បន្តិច ។ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាលំបាកនឹងប៉ាន់ស្មានពីលទ្ធផលទុកជាមុនណាស់ព្រោះពួកគេសុទ្ធតែមានឧិកាស់ដើម្បី

​ឈ្នះដូចគ្នា ។

សូត្រ សាណូក្លិបបក្សីស្លាបដែកប្រកួតជាមួយអ្នកប្រដាល់ឡាញ់ ផល្លាក្លិបអេភូថងកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូ

ក្រាម ។

សាណូជាអ្នកប្រដាល់ជើងថ្មីចំពោះផល្លជាអ្នកប្រដាល់ជើងចាស់ហើយខ្លាំងទៀតផង ។សាណូទំនងជាមិនខ្សោទេមើលទៅបានជា

​ហ៊ានឡើងសង្វៀនតស៊ូជាមួយផល្លបែបនេះ ។

លីន សុផែនក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់នួន សុវណ្ណរាជក្លិបខេត្តរតនគីរីដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥១

គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង