ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ចាប់​ជនជាតិ​ចិន ៣​នាក់ ពីបទ​ចាប់ជំរិត​ទារប្រាក់ ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ដ​ទារប្រាក់​

156

ភ្នំពេញ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន ៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ចាប់ជំរិត​ទារប្រាក់ ( ចាប់​មនុស្ស​ដាក់​ក្នុង​រថយន្ដ​ទារប្រាក់​) នៅ​ចំណុច​ក្នុង​បន្ទប់​លេខ​៩០២ ជាន់​ទី​៩ សណ្ឋាគារ ហាយ​ហៀ​ង​មីង​ជូ ផ្លូវ​លេខ​២៧៨ ភូមិ​៥ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​កាលពី​វេលា​ម៉ោង ២១:២០​នាទី ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០ ជនសង្ស័យ ចំនួន​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​រួមមាន : 1- ឈ្មោះ ចម ជី​ង​មីង ( ZHAO-JIANMING ) ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ម្ដុំ​ក្រោយ​ក្រសួងការពារជាតិ ។ 2- XIAO-ZEAN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​: EA- 2019587 ស្នាក់នៅ​ម្ដុំ​កោះ​ពេជ្រ មុខរបរ​មិន​ពិតប្រាកដ​។ 3-​ឈ្មោះ HU FENGWEN ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ ចិន ស្នាក់នៅ​ផ្ទះជួល​លេខ 15 ផ្លូវ​លេខ 03 សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​រកស៊ី​ខាង​រ៉ែ​មាស ។ វត្ថុតាង​ចាប់យក​: 1- រថយន្ដ​ចំនួន​1​គ្រឿង ម៉ាក HILUX REVO ពណ៌​ស្ករ ( របស់​បក្ខពួក​ជនសង្ស័យ​រត់គេចខ្លួន​) ។ 2- ទូរស័ព្ទ​ចំនួន​2​គ្រឿង ម៉ាក iPhone 6 ពណ៌ ទឹកមាស​, លុយ​ចំនួន​326$ , ប​ណ្ណ័​ព័ត៌មាន ( CTN TV) , ដំបងឆក់​ចំនួន​2 និង​គ្រាប់​ចំនួន​1, ប័ណ្ណ​សម្គាល់​រថយន្ដ​ចំនួន​1 និង​កាត​ធានា​គារ​ចំនួន​1 (ATM – ABA BANK) , ខ្នោះដៃ​ចំនួន​2, ក្រណាត់​ពណ៌​ខ្មៅ​ចំនួន​4 ( សម្រាប់​គ្រប​មុខ​) ។ (​របស់​ឈ្មោះ ZHAO JIANMING)​។ 3- ទូរស័ព្ទ​ចំនួន​2 គ្រឿង ម៉ាក IPhone 6 ពណ៌ ខ្មៅ និង​ស , លុយ​ដុល្លា​ចំនួន 13$ និង​ប្រាក់រៀល​ចំនួន 4200៛ , លិខិតឆ្លងដែន​ចំនួន​1 លេខ EA 2019587 , Power Bank ពណ៌​ស ម៉ាក​Romoss, កូនសោ​មួយ​ចង្កោម​, និង​កាបូប​ខ្មៅ​ចំនួន​1 ( ជា​របស់​ឈ្មោះ XIAO ZEAN) ។ 4-​ទូរស័ព្ទ​ចំនួន 1​គ្រឿង ម៉ាក​IPhone X ពណ៌ ទឹកប្រាក់​។​

​ជនរងគ្រោះ​ឈ្មោះ Lin Wei xian ភេទ​ប្រុស ជនជាតិ​ចិន អាយុ 31​ឆ្នាំ ស្នាក់នៅ សណ្ឋាគារ ហាយ​លៀង មីង​ជូ ផ្ទះ​លេខ​8 ផ្លូវ 278 ភូមិ​5 សង្កាត់​បឹង​កេងកង​ទី​1 ខណ្ឌ​បឹង​កេងកង មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ​។​

 ដំណើររឿងហេតុ៖  នៅថ្ងៃទី12.04.2020 វេលាម៉ោង09 និង20 នាទីជនរងគ្រោះជនជាតិចិនកំពុងស្នាក់នៅក្នុងសណ្ឋាគារហាយលៀងមីងជូបន្ទប់លេខ902 ជាន់ទី09 ផ្ទះលេខ8B  ផ្លូវលេខ278 ភូមិ5 សង្កាត់បឹងកេងកងទី1 ខណ្ឌបឹងកេងកងរាជធានីភ្នំពេញពីរនាក់ប្រពន្ធឈ្មោះឈានជីយីង( CHEN GUZ YING)  កំពុងហូបបាយបានប្រហែលមួយសន្ទុះស្រាប់តែមានជនសង្ស័យចំនួន05 នាក់03 នាក់ជនជាតិចិននិង02 នាក់ជាជនជាតិខ្មែរបានចូលមកក្នុងបន្ទប់របស់ជនរងគ្រោះហើយបានប្រាប់ជនរងគ្រោះថាខ្លួនជាប៉ូលីសនិងបានបង្ហាញប័ណ្ណសំគាល់ខ្លួនប៉ូលីសផងដែរបន្ទាប់មកក្រុមជនសង្ស័យក៏បានចាប់ជនរងគ្រោះជនជាតិចិនជាបុរសឈ្មោះLIN WEI XIAH នាំចេញពីសណ្ឋាគារខាងលើយកជនរងគ្រោះដាក់ចូលរថយន្ដមួយគ្រឿងម៉ាកហុីលុចរីវ៉ូពណ៍ស្ករពាក់ស្លាកលេខ: ខេមរភូមិន្ទ02 -1647 ហើយក្រុមជនសង្ស័យបានដាក់ខ្នោះដៃជនរងគ្រោះរួចនាំជនរងគ្រោះចេញទៅបន្ទាប់ជនសង្ស័យបានដឹកជនរងគ្រោះមកដល់ទីវាលមួយកន្លែងហើយក្រុមជនសង្ស័យបានយកទូរស័ព្ទរបស់ជនរងគ្រោះឲ្យជនរងគ្រោះទូរស័ព្ទតាមរយ:លេខ+855 11671129 ទៅប្រពន្ធជនរងគ្រោះអោយត្រៀមលុយមួយលានលុយចិន10 ទៅ20 មឺុនដុល្លាសិនចាំទាក់ទងមកលុះមកដល់ចំនុចមុខផ្ទះមួយមិនស្គាល់ហើយបានឈប់រថយន្ដរួចចុះពីលើរថយន្ដទៅយាយជាមួយបក្ខពួកម្នាក់ទៀតពេលក្រុមជនសង្ស័យកំពុងនិយាយឆ្លាតឪកាសពេលនោះជនរងគ្រោះស្ទុះទៅកាន់ចង្កោតរថយន្ដភ្លាមនោះជនសង្ស័យម្នាក់ដែរអង្គុយខាងក្រោយក្នុងរថយន្ដបានស្ទុះមកក្រៀកនិងវ៉ៃក្បាលជនរងគ្រោះនិងទាញចង្កូតរថយន្ដបណ្ដាលអោយរថយន្ដនោះរ៉េចង្កូតទៅបុកជាមួយរថយន្ដមួយគ្រឿងម៉ាកលិចសីុស570 ពណ៌ខ្មៅពាក់ស្លាក់លេខ: រដ្ឋ07-6888  ដែលចតទុកនៅលើផ្លូវ338 មុខផ្ទះលេខ3 D  ភូមិ3 ក្រុម24 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌបឹងកេងកងបណ្ដាលឲ្យរថយន្ដទីមុខលេងរួចបន្ទាប់សមត្ថកិច្ចយើងល្បាតទៅដល់ក៏បានឃាតលខ្លួនជនសង្ស័យចំនួន02នាក់(ជនជាតិចិន) រួមនិងវត្ដុតាងខាងលើមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី1ដើម្បីសាកសួរតែម្ដង  រហូតមកដល់ម៉ោងប្រហែល21:00នាទីថ្ងៃទី13.04.2020 សមត្ថកិច្ចយើងស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន01នាក់ទៀតឈ្មោះHU FENGWEN ភេទប្រុសអាយុ31 ឆ្នាំជនជាតិចិននៅចំណុចមុខបុរីភ្នំពេញសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញនាំមកអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីសាកសួរបន្តដើម្បីចាត់ការតាមផ្លូវច្បាប់។

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​3​នាក់​(​ជនជាតិ​ចិន​) ខាងលើ រួម​និង​វត្ថុតាង បាន​ឃាត់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្តទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង