ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុស្សេចរន្តអគ្គិសនីឆេះបង្គោលភ្លើង ហុយផ្សែងងងិតមេឃនៅខណ្ឌបឹងកេងកង

249

ភ្នំពេញ ៖ក្រុមសមត្ថកិច្ចបានអោយដឹងថាដោយមានករណីឆ្លងចរន្តអគ្គិសនីធ្វើអោយឆាបឆេះបង្គោលភ្លើងមួយដើមដោយមានអណ្ដាតភ្លើងលាយឡំផ្សែងហុយទ្រលោមឡើងងងិតមេឃកាលពីម៉ោងជិត១១នាថ្ងៃទី ១៦ ខែ មេសា ឆ្នាំ២០២០នេះនៅក្បែរវិទ្យាល័យបឹងកេងកង ស្ថិតនៅតាមដងផ្លូវ៧១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ប្រជាជនដែលរស់នៅក្បែរកន្លែងកើតហេតុខាងលើនោះពួកគាត់បាននិយាយរៀបរាប់ថានៅមុនពេលកើតហេតុពួកគាត់បានឃើញមានអណ្តាតភ្លើងឆាបឆេះឡើងសន្ធោរសន្ធៅលាយឡំជាមួយផ្សែងហុយទ្រលោមមើលទៅឡើងងងិតមេឃដោយចេញពីបង្គោលភ្លើងហើយពួកគាត់បាននាំគ្នាបានយកបំពង់ពន្លត់អគ្គិភ័យបានបាញ់ពន្លត់អស់ចំនួនជិត២០បំពង់ដែរតែដោយស្ថានភាពភ្លើងនៅតែឆេះខ្លាំងឡើងៗដោយមិនរលត់សោះហើយពួកគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានដើម្បីហៅពន្លត់អគ្គីភ័យចុះទៅជួយអន្តរាគមន៍ដោយបាញ់ទឹកពន្លត់ដោយខ្លាចឆេះរាលដាលទៅដល់ផ្ទះប្រជាជននៅក្បែរៗនោះ។
ខណៈពេលនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន២ គ្រឿងបានបាញ់ពន្លត់អស់តែមួយគ្រឿងទើបរលត់ជាស្ថាពរ។ភ្លាមនោះដែរមិនយូរក្រោយពីកើតហេតុគាត់ឃើញមន្ត្រីរបស់មន្រ្តីអគ្គិសនីកម្ពុជាជិះរថយន្តរួមនិងសម្ភារ:បានចុះទៅជួយតភ្ជាប់បណ្ដាញអគ្គិនីឡើងវិញជូនប្រជាជននិងអាជីវករផ្សារបឹងកេងកងដើម្បីអោយពួកគាត់មានភ្លើងប្រើប្រាស់ឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង