ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការគុនដាវត្រៀមខ្លួន ពេលដែលកូវីដ១៩ធូរស្រាល

381

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជាលោកសុខ អាងបានអះអាងពីការត្រៀមខ្លួនពង្រឹងនូវសមត្ថភាពកីឡាករ កី

​ឡាការិនីគុនដាវរបស់ខ្លួននៅពេលដែលកូវីដ១០ធូរស្រាលវិញនោះ ។

លោកបានបញ្ជាក់ថាអ្វីដែលសំខាន់នោះគឺការហ្វឹកហាត់ទាំងបច្ចេកទេស និង កលល្បិចដែលនេះជាផ្នែកដ៏សំខាន់សម្រាប់កីឡា

​គ្រប់ប្រភេទទាំងអស់លោកអគ្គលេខាធិការបញ្ជាក់ថាសម្រាប់ប្រភេទកីឡាគុនដាវនៅពេលប្រកួតអ្វីដែលសំខាន់នោះគឺកលល្បិចតែម្ដង

ហេតុនេះហើយទើបគ្រាន់តែការប្រមូលផ្ដុំត្រូវក្រសួងអប់រំយុវជន និង កីឡាប្រកាសផ្អាកភ្លាមនោះលោកបានជជែកគ្នាជាមួយគ្រូបង្វឹកដើម្បី

​រក្សាគុណផល(Performance)កុំឲ្យធ្លាក់ចុះខ្លាំងពេកគឺរក្សាសមត្ថភាពកីឡាករ កីឡាការិនីក្នុងកម្រិតមូលដ្ឋានគ្រឹះមួយ ។

ទោះជាយ៉ាងណាក៏លោកទទួលស្គាលថាអ្វីៗសុទ្ធតែលំបាកព្រោះការហ្វឹកហាត់នៅផ្ទះដោយខ្លួនឯងវាមិនដូចហាត់ជាមួយគ្រូនោះទេ ។តែបើពួកគេមានឆន្ទៈពិតប្រាកដនោះពួកគេមិនធ្លាក់ចុះខ្លាំងឡើយ ។អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺតាំងពីរំសាយការហ្វឹកហាត់មកមាន

​កីឡាករ កីឡាការិនីប្រមាណ៥០ភាគរយប៉ុណ្ណោះដែលព្យាយាមហ្វឹកហាត់ ។

លោកទទួលស្គាល់ថាកីឡាករ កីឡាការិនីបើសហព័ន្ធទុកគាត់ចោលនៅផ្ទះដោយគ្មានការគ្រប់គ្រងនោះគឺពួកគេមិនហាត់ឡើយ

​លោកហ៊ាននិយាយបែបនេះដោយសារលោកស្គាល់កីឡាករ កីឡាការិនីរបស់លោកច្បាសើណាស់ ។ឧ៍ពុក ម្ដាយមឮួយចំនួនមិនបានតឿន

​កូនរបស់គាត់ឲ្យហ្វឹកហាត់ឡើយ។កត្តានេះហើយដែលជាមូលហេតុធ្វើឲ្យកីឡាករធ្លាក់គុណផលនោះ ។

លោកអគ្គលេខាធិការបន្តថាប្រសិនបើកីឡាករ កីឡាការិនីទាំងអស់មានស្វ័យសិក្សាដោយខ្លួនឯង ឬ ក៏មានឆន្ទៈច្បាស់លាស់ក្នុង

​ការហ្វឹកហាត់នោះសហព័ន្ធមិនសូវបារម្ភឡើយ ។សហព័ន្ធបានផ្ដល់ឲ្យពួកគាត់នូវកម្មវិធីជាមូលដ្ឋានគ្រឹះមួយដែលអាចថែរក្សាកាយសម្បទា

​របស់គាត់បានយ៉ាងល្អ ។ហេតុនេះហើយទើបសហព័ន្ធបានកំណត់គោលដៅថាប្រសិនបើកូវីដ១៩ធូរស្រាលនោះអ្វីដែលសហព័ន្ធត្រូវធ្វើមុន

គេបច្ចេកទេស និងកលល្បិចដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រភេទកីឡាគុនដាវ ។

លោកសុខ អាងបន្ដថាប្រសិនបើកូវីដ១៩ធូរស្រាលបានមុនខែមិថុនានោះសហព័ន្ធនឹងបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីទាំង

​អស់ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ASIAN Varsity Fencing Championship នៅប្រទេសសឹង្ហបូរីនាខែមិថុនាតែម្ដង ។ជាមួយគ្នានេះក៏

​មានព្រឹត្តិការណ៍មួយត្រៀមចូលរួមប្រកួតនាខែកញ្ញាដែរនៅប្រទេសវៀតណាមនោះគឺSEA Fencing Championship

អត្ថបទដែលជាប់ទាក់ទង