ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក​ហែម គិរី​៖​ព្រឹត្តិការណ៍​ប្រកួត​មួយ​ត្រូវ​ខកខាន និង វគ្គ​បណ្ដុះបណ្ដាល​មួយ​ត្រូវ​ពន្យារពេល​

94


​ ​ភ្នំពេញ​៖​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ក៏ដូចជា​សហព័ន្ធ​កីឡា​ជាតិ​នានា​ដែរ​ដែល​ព្រឹត្តិការណ៍​មួយចំនួន ក្រូ​វ​បាន​
​ខកខាន​ក្នុង​ការប្រកួត ឬ ក៏ត្រូវ​លើក​ពេលនោះ ។​
​លោក​ហែម គិរី​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ​ដឹងថា​សម្រាប់​សហព័ន្ធ​រប​ស់លោក​ក៏​មិន​
ខុសពី​សហព័ន្ធ​នានា​ដែរ​គឺ​សុទ្ធតែ​ត្រូវ​រំខាន​ដោយ​មេរោគ​ផ្លូវដង្ហើម​កូ​វីដ ១៩ ។​លោក​ទទួលស្គាល់ថា​សម្រាប់​ឆ្នាំនេះ​សហ​
​ព័ន្ធ​ហែល​ទឹក​មិនមាន​ព្រឹត្តិការណ៍​នៅក្រៅ​ប្រទេស​ច្រើន​នោះទេ​តែ​សម្រាប់​នៅក្នុង​ប្រទេស​ព្រឹត្តិការណ៍​ចំនួន​២​មួយ​ត្រូវបាន​
​ខាក​ខាន និង​មួយទៀត​ត្រូវបាន​ពន្យារពេល ។​
​ ​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំឆ្នាំ​មួយ​ដែល​គេ​ប្រសិទ្ធិ​នាម​ថា​ការប្រកួត​ហែល​ទឹក​ដណ្ដើម​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ហែម ថុ​ន​
​ដែល​តែងតែ​រៀបចំ​ធ្វើឡើង​នៅ​រាល​ខែកុម្ភៈ​រៀងរាល់ឆ្នាំ​នោះ​ត្រូវបាន​ខកខាន​ប្រកួត ។​តែ​ប្រសិនបើ​ជម្ងឺ​កូ​វីដ ១៩​នេះ​ឆាប់​
​សាម​រលាប​ទៅវិញ​នោះ​លោក​នឹង​ខិតខំ​រៀម​ចំ​ឲ្យ​បាន​នៅក្នុង​ឆ្នាំនេះ ។​
​ ​ព្រឹត្តិការណ៍​មួយទៀត​គឺ​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក​ដែល​លោក​គ្រោង​ធ្វើ​រយៈពេល​៥​ថ្ងៃ​ដែ​គ្រោង​នឹង​ចាប់ផ្ដើម​ពី​ខែ​
​ឧសភា​ទៅនោះ​ក៏ត្រូវ​បាន​លើក​ពេល ។ ពេលនេះ​វគ្គ​នេះ​លោក​បង្ខំចិត្ត​លើក​ទៅធ្វើ​នា​ខែសីហា​ក្នុង​ឆ្នៃ​ដដែល​នេះ​តែ​ប្រសិន​
​បើ​ការ​រាតត្បាត​របស់​កូ​វីដ ១៩​នៅតែ​អូសបន្លាយ​នោះ​អ្វីៗ​នឹងត្រូវ​ប្រែប្រួល​ទៀត​ជាមិនខាន ។​
​ ​វគ្គ​នេះ​នឹង​ចំណាយ​ដោយ​ថវិការ​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា ចំពោះ​គ្រូឧទ្ទេស​វិញ​នោះ​លោក​ក៏​គ្រោង​នឹង​
​អញ្ជើញ​គ្រូ​មកពី​សហព័ន្ធ​អន្តរជាតិ ។​
​ ​ពាក់ព័ន្ធ​នឹង​ការហ្វឹកហាត់​វិញ​នោះ​គឺ​ពួកគេ​ហ្វឹកហាត់​តាម​ផ្ទះ​ដូច​សហព័ន្ធ​នានា​ដែរ ។​សម្រាប់​អ្នក​ដែល​មិនមែន​រស់​
​នៅ​តំបន់​ទន្លេ ព្រែក ឬ​ស្ទឹង​នោះ​ពួកគេ​ហាត់​នៅលើ​គោក ។​ពួកគេ​ហាត់​គ្រាន់តែ​ដើម្បី​រក្សា​កម្លាំង និង​រក្សា​ចលនា​ឲ្យ​បានតែ​
​ប៉ុណ្ណោះ ។​
​ ​ចំពោះ​អ្នក​ដែល​រស់​នៅតាម​តំបន់​ដែលមាន​ស្ទឹង ទន្លេ ព្រែក​នោះ​ក្រៅពី​ហាត់​លើគោក​គេ​មានទឹក​សម្រាប់​អនុវត្តន៍​
​ផ្ទាល់ ។​ទោះជា​យ៉ាងណា​ក៏​លោក​ទទួលស្គាល់ថា​ការហ្វឹកហាត់​បែបនេះ​មិនសូវមាន​គុណភាព​នោះទេ​តែ​សហព័ន្ធ​គ្មាន​ការ​
​ជ្រើសរើស​ណា​ដែល​ល្អ​ជាង​នេះឡើយ ។​
​ ​សហព័ន្ធ​បានកំណត់​ឲ្យ​គ្រូបង្វឹក​ផ្ញើ​កម្មវិធី​ហ្វឹកហាត់​ដល់​ពួកគេ​រាល់ថ្ងៃ ព្រមទាំង​កំណត់​ម៉ោង​ហ្វឹកហាត់​ហើយ​សហ​
ព័ន្ធ​តាមដាន​កលារ​ហ្វឹកហាត់​របស់​ពួកគេ​តាមរយៈ​វីដេអូ​ដោយ​សហព័ន្ធ​កំណត់​ពី​ពេលវេលា​នៃ​ការផ្ញើ​វីដេអូ​ហ្វាក​ហាត់​នោះ​
​មក ។​លោក​ទទួលស្គាល់ថា​សម្រាប់​អ្នក​ស្មោះត្រង់​និង​មាន​ឆន្ទៈ​ពិតប្រាកដ​នោះគេ​នឹង​ហាត់​តាម​គ្រប់ការ​ណែនាំ​របស់​គ្រូ​តែ​
​លោក​ជឿថា​អ្នកមាន​ឆន្ទៈ​ពិតប្រាកដ​ដូចជា​លំបាក​បន្តិច​ហើយ ៕

អត្ថបទដែលជាប់ទាក់ទង