ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើង​ថ្មី​រិ​ន ដេវីដ ជួប​ជាមួយ​ជើងចាស់ ម៉ន វ៉ាន់​នី​

79


​ ​ភ្នំពេញ​៖​ការប្រកួត​ប្រដាល់​ប្រចាំ​សប្ដាហ៍​លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍រ​សៀ​ល​ថ្ងៃទី​២៥​មេសា​អ្នក​ប្រ​
​ដាល់​ជើង​ថ្មី​រិ​ន ដេវីដ​ក្លិប​នាគរាជ​ចតុមុខ​ប្រកាសថា​គេ​រីករាយ​នឹង​បាន​សាកល្បង​សមត្ថភាព​ជាមួយ​រៀមច្បង​ម៉ន វ៉ាន់​នី​នៃ​
​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ។​
​ ​ដេវីដ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទេ​តែ​គេ​ហាក់ដូចជា​ទទួល​បានកា​រ​គាំទ្រ និង មានឈ្មោះ​បោះ​សម្លេង​យ៉ាង​ឆាប់រហ័ស​
​មិនតែប៉ុណ្ណោះ​មួយរយៈ​នេះ​គេ​បាន​បង្ក្រាប​អ្នក​ប្រដាល់​រៀមច្បង​មួយ​ចំ​នួ​បាន​ទៀតផង​ដោយ​អ្នកខ្លះ​ចាញ់​គេ​ដោយ​ពិន្ទុ និង​
​អ្នកខ្លះ​ត្រូវគេ​វាយ​ឲ្យ​សន្លប់​ទៀតផង ។​
​ ​ម៉ន​វ៉ាន់​នី​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ទៀត​ដែល​ឡើងមក​តស៊ូ​ជាមួយ​សិស្ស​ប្អូន​ដេវីដ​។​ពួកគេ​ទាំង​២​នាក់​សុទ្ធ​
​តែ​ត្រូវការ​ឈ្នះ​គ្រាន់តែ​ដេ​វី​ប្រសិនបើ​គេ​ចាញ់​គេ​មិនសូវ​អន់សាច់​ដូច​វ៉ាន់​នី​ដែល​ត្រូវ​ចាញ់​នោះទេ​ឮ​។​ជំនួប​រវាង​អ្នកខ្លាំង​ជំនាន់​មុន​និង​ស្រករ​ក្រោយនេះ​នរណា​ជា​អ្នក​បានទទួល​ជ័យជំនះ ?​វ៉ាន់​នី​មិនមែនជា​អ្នក​ប្រដាល់​ដែល​ស្រួល​ស៊ី​ឆៅៗ​នោះទេ ។​
​ ​ធន ស៊ី​ហុង​ក្លិប​កងយោធពល​ខេមរភូមិន្ទ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កាន់ ម៉េង​ហុង​ក្លិប​នាគរាជ​ចតុ​
​មុខ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​សុទ្ធតែជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​និង​កំពុងតែ​មានឈ្មោះ​បោះ​សម្លេង​ដូចគ្នា ។​នៅលើ​
​សង្វៀន​គេ​មិនដែល​ទុក​ឲ្យ​គូប្រកួត​មាន​ឧិ​កាស​ដកដង្ហើម​បាន​ស្រួល​ឡើយ​គឺ​វ៉ៃ​រហូត​ទាល់តែ​អស់ខ្យល់​ខ្លួនឯង​ក៏មានដែរ ។​
​ ​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​មិនដឹងថា​នរណា​ឈ្នះ​នរណា​ចាញ់​នោះទេ ។​តែ​គេ​បានធ្វើការ​កត់សម្គាល់ថា​
​រវាង​អ្នកចាញ់ និង អ្នកឈ្នះ​នឹង​ទ្រមខ្លួន​ដូចគ្នា​ជាមិនខាន​ឡើយ ។​
​ ​កែវ សំរិទ្ធ​ក្លិប​ខេត្ត​រតនគីរី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ុង កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ដោយ​ប្រកួត​គ្នា​
​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។​
​ ​ជា​អ្នក​ប្រដាល់​ទម្ងន់​ធំ​និង​ចាស់វស្សា​ដូចគ្នា​នោះ​ពួកគេ​មិនមែនជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បោះ​សម្លេង​ខ្លាំង​
​នោះឡើយ ។​ពួកគេ​វ៉ៃ​ចេញ​ធ្ងន់ៗ​មែន​តែ​វ៉​យឺត និង​វ៉ៃ​មិនសូវ​ជា​ច្បាស់​ឡើយ តែ​កណ្ដាប់ដៃ​របស់​សំរិទ្ធ​ធ្ងន់​ជាង​ឯ​ជង្គង់ និង​
​កែង​កំសត់​ល្អ​ជាង​ហើយ ។​
​ ​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​មិនដឹងថា​នរណា​ឈ្នះ​នរណា​ចាញ់​ឡើយ​តែ​ពួកគេ​មា​នឿ​ិ​កាស​ឈ្នះ​ដូចគ្នា​គឺ​
​នរ​ណ​ប្រហែស​អ្នកនោះ​នឹង​ចាញ់​ហើយក៏​អាច​សន្លប់​ក៏​ថា​បានដែរ ។​
​ ​សូត្រ វាសនា​ក្លិប​បក្សី​ស្លាប​ដែក​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថន ភឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពួកគេ​
​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ ​ការប្រកួត​មួយ​នេះ​ថន ភឿ​ត​ដែល​កំពស់​របស់គេ​ចាញ់​ប្រៀប​វាសនា​ខ្លាំង​នោះគេ​ពិតជា​លំបាក់​ជាមិនខាន​ឡើយ​
ចាំមើល​កន​រណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ ?​លីន សេងហុង​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សាង គីម​ក្លិប​អេ​ភូ​
​ថង​កីឡា​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង