ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កាលបរិច្ឆេទ​ថ្មី ​សម្រាប់​ការប្រកួត​បាល់ទះ ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត សាវឿន​មិនទាន់​កំណត់​

81

​ ​ភ្នំពេញ​៖​គម្រោង​នៃ​ការប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត សា​
​វឿន​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​នោះ​ក៏ត្រូវ​លើក​ពេល​ប្រកួត​ដោយសារតែ​ការរំខាន​នៃ​មេរោគ​កូ​វីដ ១៩
​ដែរ ។​
​ ​លោក​បឹង គឹម​តោ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា​ព្រឹត្តិការណ៍​កីឡា​ទាំង​
​អស់​សុទ្ធតែ​ត្រូវ​រំខាន​ដោយសារ​មេរោគ​កូ​វីដ ១៩ ។​នេះ​ជាការ​រំខាន​ជាស​កល​គឺ​មិនមែន​តែ​ប្រទេស​កម្ពុជា​ម្នាក់ឯង​
​ទេ​ដែល​ជួប​វិបត្តិ​បែបនេះ​តែ​ពិភពលោក​ទាំងមូល​សុទ្ធ​ជួប​នូវ​វិបត្តិ​នេះ​ដូចគ្នា ។​
​ ​តាម​ការគ្រោងទុក​ការប្រកួត​កីឡាបាល់ទះ​ដណ្ដើម​ពានរង្វាន់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត​នេ​ត សា​
​វឿន​គ្រោង​ធ្វើ​នៅ​អម្លុង​ពាក់កណ្ដាល​ខែកុម្ភៈ​ឬ​ពាក់កណ្ដាល​ខែមីនា​។ តែដោយសារ​ពិភពលោក​ទាំងមូល​ជួប​នូវ​
រឿង​អកុសល​បែបនេះ​ទើប​កាលបរិច្ឆេទ​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​នេះ​មី​ិ​ន​ទាន់​ត្រូវ​បានកំណត់​ជាថ្មី​នូវឡើយ​ទេ ។​
​ ​លោក​អគ្គលេខាធិការ​អះអាង​ថា​ប្រសិនបើ​ជម្ងឺ​នេះ​ស្ងប់ស្ងាត់​នោះ​ព្រឹត្តិការណ៍​នេះ​នឹងត្រូវ​បង្កើត​ឡើងវិញ​
ភ្លាម ។​តាម​ការគ្រោងទុក​ព្រឹត្តិការណ៍​នេះ​មាន​ក្រុម​ចំនួន​១០​ដែល​សុទ្ធតែជា​ក្រុម​កំពូល​នៅក្នុង​ប្រទេស​កម្ពុជា​
​ចូលរួម ។​
​ ​លោក​អគ្គលេខាធិការ​ត្អូញត្អែរថា​សព្វថ្ងៃនេះ​មានតែ​ក្រុម​ជម្រើសជាតិ​ប៉ុណ្ណោះ​ដែល​ហ្វឹកហាត់​តាម​ផ្ទះ​
​ក្រោម​ការពិនិត្យ​របស់​គ្រូបង្វឹក និង គ្រូ​ជំនួយ​ដែលជា​អ្នកផ្ដល​កម្មវិធី​ប្រចាំថ្ងៃ​ឲ្យ​ពួកគេ​ហ្វឹកហាត់​នោះ ។​ចំពោះ​
​ការហ្វឹកហាត់​ទៀតសោត​ក៏​មិន​បានល្អ​ដូច​ការហ្វឹកហាត់​ជា​ក្រុម​ក្រោម​ការត្រួតពិនិត្យ​ពី​សំណាក់​គ្រូបង្វឹក​ដែរ ។​ ​
​ ​លោក​បន្តថា​ការហ្វឹកហាត់​ជា​ក្រុម​ក្រោម​ការពិនិត្យ​របស់​គ្រូបង្វឹក​នោះ​ពិតជា​រីកចម្រើន​មែន​ព្រោះ​ពួកគេ​
​មានការ​ប្រឡងប្រជែង​គ្នា ។ តាម​ធម្មតា​នៅក្នុង​ថ្នាក់រៀន​មួយ​គ្មាន​សិស្ស​រូប​ណា​ចង់​ក្លាយជា​សិស្ស​បាតថ្នាក់​នោះ​
​ទេ​ហេតុនេះហើយ​ទើប​ពួកគេ​ប្រជែង​គ្នា​នោះ ។​
​ ​ក្រៅពី​ក្រុម​ជម្រើសជាតិ​ចំពោះ​បណ្ដា​ក្លិប​នានា​វិញ​នោះ​លោក​បឹង គឹម​តោ​បាន​និយាយ​ឲ្យ​ដឹងថា​លោក​
គ្មាន​ជំនឿ​ចិត្ត​ថា​ពួកគេ​ហ្វឹកហាត់​ឡើយ ៕

អត្ថបទដែលជាប់ទាក់ទង