រដ្ឋមន្ត្រីការបរទេស ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាម Videoconference ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញ
ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋ អាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videocon ference)
ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ខែមេសាឆ្នាំ២០២០
នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង
សហប្រតិបត្តិការអន្តរជាតិ ។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក នៅក្នុងឱកាសកិច្ច ប្រជុំអន្តរទីភ្នាក់ងារ
កម្រិតខ្ពស់អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូVideocon ferenceនេះ ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កាលពី
ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងឯកឧត្តម ម៉ៃឃើល ផុមផូ (Michael R. Pompeo) រដ្ឋមន្រ្តី ការបរទេសអាមេរិក
នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាន
និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹង ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ
អាស៊ាន-អាមេរិក។ កិច្ចពិភាក្សានឹងផ្តោតទៅលើសកម្មភាពដើម្បីដោះស្រាយគ្រោះអាសន្នវិស័យសុខាភិបាលសាធារណៈ ដែល
ជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេលវែង។
កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត រវាង អាស៊ាន និងសហរដ្ឋអាមេរិក
សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខនៃបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩
ដែលពុំធ្លាប់មានពីមុនមក ៕ដោយ៖កូឡាប