ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លោក​វ៉ា​ត់ ចំរើន និយាយ​ពី​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​

74

​ ​ភ្នំពេញ​៖​វ៉ា​ត់​ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​និង​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC)​បាន​គូសបញ្ជាក់​ឲ្យ​ដឹង​កាល​មេសា​ថា​កាលពីពេល​ថ្មី​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) ក៏ដូចជា​លោក​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​CAMSOC បាន​សង្កត់ធ្ងន់​លើ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​តម្រូវ​ការចាំបាច់​ត្រៀម​ស៊ី​ហ្គេម​នោះ ឲ្យ​បាន​ចប់សព្វគ្រប់​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​។
​លោក​វ៉ា​ត់​ចំរើន​បញ្ជាក់ទៀតថា​ចំពោះ​ការសាងសង់​កីឡដ្ឋាន​ធំ​(Main Stadium)​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​
​មរតក​តេ​ជោ កំពុងដំណើរការ​សាងសង់​តាម​ធម្មតា​មិនមាន​ការផ្អាក​នោះទេ​ដោយមាន​កម្មករ​ខ្មែរ​២០០​នាក់ និង​កម្មករ​ចិន​២០០​នាក់​ដែរ ស្ថិតនៅក្នុង​ការគ្រប់គ្រង​យ៉ាង​ល្អ មិន​អនុញ្ញាត​ឲ្យ​ចេញចូល​នោះទេ​។ ពេលនេះ ការសាងសង់​កីឡដ្ឋាន​ធំ ដែលជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ​នៃ​ស៊ី​ហ្គេម​២០២៣ គឺ​សម្រេចបាន​ប្រមាណ​៨០% និយាយ​រួម តែ​សម្រាប់​ផ្នែក​សំណង់​រឹង​គឺ​ត្រូវបានធ្វើ​សម្រេចបាន​១០០%​ហើយដោយ​នៅសល់តែ​ការបំពាក់​ដំបូល កៅអី កញ្ចក់​…​និង ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត ដែល​ត្រូវ​បំពាក់​នៅ​ខាងក្រោម​អគារ​នៃ​កីឡដ្ឋាន ដែលមាន​ផ្សារ​ទំនើប សណ្ឋាគារ សាល​ហ្វឹកហាត់​មួយចំនួនទៀត នៅ​ខាងក្រោម​នោះដែរ ។
​ភាគី​ចិន​បាន​ប្តេជ្ញា​ថា​នឹង​សាងសង់​ឲ្យ​រួចរាល់​ជា​ស្ថាពរ​នា​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​នេះហើយ​ចាប់ពី​ឆ្នាំ​២០២១​តទៅ​យើង​នឹង​អាច​ប្រើប្រាស់​នូវ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សម្រាប់​ការហ្វឹកហាត់​បន្សាំ​ទៅនឹង​ទីលាន​
​ទាំងនោះ​។​លោក​អគ្គលេខាធិការ​CAMSOC មានប្រសាសន៍ថា “​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​សម្រាប់​ស៊ី​ហ្គេម យើង​មិន​ព្រួយបារម្ភ​ខ្លាំង​ទេ ប៉ុន្តែ​អ្វី​ដែលជា​ក្តីបារម្ភ​ខ្លាំង​នោះ គឺ​ការកសាង​សមត្ថភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​។
​ក្រោម​ការចង្អុលបង្ហាញ​របស់​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ប្រធាន​CAMSOC​ឲ្យ​ប្រតិបត្តិ​ករ​កីឡា​សម្រួច​គោលដៅ​លើ​ផ្នែក​បច្ចេកទេស​កីឡា​របស់​អត្ត​ព​លិ​ក​ហើយ​នៅ​ដើមឆ្នាំ​២០២០​នេះ ប្រសិនបើ​គ្មាន​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​១១០​នាក់​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រួចហើយ​។​ប៉ុន្តែ​ឡូ​វ​នេះ​មាន​ភាពប្រែប្រួល​ថ្មីៗ​ដែល​កម្ពុជា​គ្រោង​នឹងត្រូវ​បញ្ជូន​អត្ត​ព​លិ​ក​១១០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ដដែល​នា​ខែវិច្ឆិកា​ឆ្នាំ​២០២០​ខាងមុខ​ប្រសិនបើ​២​ឬ​៣​ខែ​ឆាប់ៗ​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ​ត្រូវតែ​អនុវត្ត​វិធានការ​សុខាភិបាល​១៤​ថ្ងៃ​នៅ​កម្ពុជា និង​បន្ត​១៤​ថ្ងៃ​នៅ​ចិន​ទៀត ” ។​
​ទោះជា​យ៉ាងណា​លោក​អគ្គលេខាធិការ​CAMSOC​បញ្ជាក់ថា ប្រសិនបើ​មិនអាច​បញ្ជូន​ក្នុង​ខែវិច្ឆិកា​២០២០ គឺ​នឹងត្រូវ​បញ្ជូន​ទៅនា​ខែមីនា ឆ្នាំ​២០២១ ដើម្បី​គោលដៅ​ដណ្តើម​នូវ​មេដាយ​ឲ្យ​បាន​ច្រើន​នៅ​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ដើម្បី​ជាស​ញ្ញាណ​ល្អ​មួយ ឬ​ជោគជ័យ​មួយ​ជំហាន​ទៀត ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣ នៅ​កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង