ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស្រាចំប៉ះស្រាកាច ទំនាស់ពាក្យសំដីកាប់ មួយបុ័ងតោរយះដេរ១៦ថ្នេរជនដៃដល់រត់បាត់

50

បន្ទាយមានជ័យរយៈពេល៣ថ្ងៃហើយសមត្ថកិច្ចនៅពុំទាន់ចាប់បានជនដៃដល់ម្នាក់កាន់កាំបិតបុ័ងតោកាប់កម្មករម្នាក់រយះដេរ១៦ថ្នេរជនបង្កបានរត់គេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួចពេលនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួន។

សូមបញ្ជាក់ថាកម្មករម្នាក់បានរងរបួសធ្ងន់ដោយភាគីទំនាស់កាប់មួយបុ័ងតោរយះដេរ១៦ថ្នេរខណៈពេលផឹកស៊ី។ហេតុការណ៍អំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២៦ខែមេសាឆ្នាំ២០២០នៅចំណុចទីតាំងកសាងស្ថានីយ៍ទឹកស្អាតខាងកើតភូមិពោធិរំបុណ្យឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ

នគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះធួងឧស្សាហ៍ភេទប្រុសអាយុ២២ឆ្នាំនៅភូមិបេងឃុំអន្លង់វិលស្រុកសង្កែខេត្តបាត់ដំបងមុខរបរកម្មករសំណង់។ចំណែកជនដៃដល់ឈ្មោះម៉ៅ(មិនស្គាល់ត្រកូល) ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិនិមិត្តសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមុខរបរកម្មករសំណង់ដូចគ្នា

នគរបាលបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់បានផឹកស្រាជុំគ្នាពេលកំពុងផឹកក៏មានទំនាស់ពាក្យសំដីក្លាយជាជម្លោះរហូតដល់ឈ្មោះម៉ៅបានទាញកាំបិតបុ័ងតោកាប់ទៅលើឈ្មោះឧស្សាហ៍១កាំបិតត្រូវចំស្មាស្តាំរយះប្រវែង១០សង់ទីម៉ែត្រដេរចំនួន១៦ថ្នេរជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំពន្លៃ។

ចំណែកជនដៃដល់ឈ្មោះម៉ៅបានរត់គេចខ្លួនបាត់ក្រោយពីធ្វើសកម្មភាពរួចពេលនេះកម្លាំងនគរបាលកំពុងស្រាវជ្រាវរកចាប់ខ្លួន

អត្ថបទដែលជាប់ទាក់ទង