ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គ​សម្រាប់​មន្ត្រី​រៀបចំ​ការប្រកួត​មួយ​ត្រូវបាន​ខកខាន​

81


​ ​ភ្នំពេញ​៖​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​គឺ​លោក​ធិ​ន វិចិត្រ​បាន​សម្ដែង​នូវ​ការខកចិត្ត​យ៉ាង​
​ខ្លាំង​ក្នុងខណៈដែល​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​រៀបចំ​ការប្រកួត​មួយ​ត្រូវបាន​ខកខាន​នា​ឆ្នាំ​២០២០​នេះ ។​
​ ​លោក​បាន​បន្ទោស​ទៅលើ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​១៩​ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​នៅ​ក្នុ​ងេ​ពិភពលោក​ត្រូវ​
​បាន​លើក​ពេល​ឬ​ត្រូវបាន​លុបចោល​តែម្ដង​។​វគ្គ​ដែល​គ្រោង​នឹង​បើក​ធ្វើឡើង​នេះ​ស្ថិតក្រោម​ការជួយជ្រោមជ្រែង​ពី​សហប័ន្ធ​អន្តរជាតិ​និង​ក្រោម​ការចំណាយ​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា ។​
​ ​កម្ពុជា​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​មិនតែប៉ុណ្ណោះ​នា​ឆ្នាំ​២០២៣​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ហេតុនេះ​កម្ពុជា​ត្រូវតែមាន​មន្ត្រី​ដែលមាន​សមត្ថភាព​រៀប​ចំការ​ប្រ​
​កួត មន្ត្រី​គ្រប់គ្រង​ការប្រកួត ។​លោក​អគ្គលេខាធិការ​ទទួល​ស្គាល់​ថា​នេះ​ជាវ​គ្គដ៍​សំខាន់​ដែល​កម្ពុជា​ត្រូវការ​ជាទី​
​បំផុត ។​
​ ​លោក​អគ្គលេខាធិការ​ស​ហ​ព័ន្ធ​រូបនេះ​ទទួលស្គាល់ថា​កម្ពុជា​ពិត​ជាមាន​មន្ត្រី​រៀបចំ​ការប្រកួត និង គ្រប់​
​គ្រង​ការប្រកួត​កម្រិត​ជាតិ​មែន​តែ​មន្ត្រី​គ្រប់គ្រង និង​រៀបចំ​ការប្រកួត​នៅ​ខ្វះ​ពិសេស​អាជ្ញាកណ្ដាល និង ចៅក្រម​
​ដែលជា​អ្នកមាន​តួនាទី​សំខាន់​នៅក្នុង​ការប្រកួត ។​
​ ​ក្រៅពី​ខកខាន​ក្នុងការ​ទទួលយក​នូវ​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​រៀបចំ​ការប្រកួត និង មន្ត្រី​គ្រប់គ្រង​ការប្រកួត​
​នោះ​ការប្រកួត​ចំបាប់​ជើងឯក​ពិភពលោក​(World Champion)​នៅ​ប្រទេស​ហុង​គ្រី​នា​ខែឧសភា​ក៏ត្រូវ​លើក​ពេល ។​
​ ​ជាមួយគ្នានេះ​ការប្រកួត​ជម្រុះ​សម្រាប់​ប្រជែង​រក​កៅអី​សម្រាប់​កីឡា​អូឡាំពិក​នៅឯ​ទីក្រុង​តូ​ក្យូ​ប្រទេស​
ជប៉ុន​ក៏ត្រូវ​ខកខាន​ក្នុងខណៈដែល​កីឡា​ការប្រកួត​កីឡា​អូឡាំពិក​ត្រូវ​លើ​ទៅ​ឆ្នាំ​២០២១​ដែរនោះ ។​ការប្រកួត​ជើង​
​ឯក​អាស៊ីអាគ្នេយ៍​(SEA Champion)​នៅ​ប្រទេស​ហ្វីលីពីន​ក៏ត្រូវ​ខកខាន​ដូចគ្នា​ដែរ ៕

អត្ថបទដែលជាប់ទាក់ទង