ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបប្រដាល់គុនខ្មែរ ចំនួន៣ បានទទួលជំនួយពីសហព័ន្ធ

107

ភ្នំពេញ៖ក្លិបប្រដាល់គុនខ្មែរចំនួន៣ដែលកំពុងជួបការលំបាកនោះត្រូវបានលោកឧត្តមសេនីយ៍ឯកតែមម៉ឺនដែលជាប្រធានសហ
ព័ន្ធផ្ដល់នូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈហ្វឹកហាត់និងថវិកាមួយចំនួនសម្រាប់ដោះស្រាយនូវការលំបាក ។
រសៀលថ្ងៃទី១ឧសភាលោកហេង សុឃនអនុប្រធានសហព័ន្ធ និងលោកឧត្តមសេនីយ៍និន ភិរម្យដែលជាតំណាងលោកប្រធាន
សហព័ន្ធបានធ្វើពិធីផ្ដល់នូវជំនួយឧបត្ថម្ភទាំងនេះដល់តំណាងក្លិបទាំង៣នៅទីស្នាក់ការសហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង។
ជំនួយឧបត្ថម្ភទាំងនោះមានអង្ករទឹកត្រីទឹកស៊ីអ៊ីវភេសជ្ជះសម្ភារៈហ្វឹកហាត់ព្រមទាំងថវិការមួយចំនួនឧបត្តម្ភដល់តំណាងក្លិបប្រដាល់ទាំង ៣ ដែលកំពុងរងខ្វះខាតគឺក្លិប អាណាចក្រគុនខ្មែរ ក្លិប ថ្មគោលខណ្ឌពោធិសែនជ័យ និងក្លិប ឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ។
លោក ហេង សុខឃន និងលោកឧត្តមសេនីយ៍ និន ភារម្យ ក៍បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម ឯកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ព្រមទាំងសំណូមពរដល់តំណាងក្លិបទាំង៣ ឲ្យណែនាំដល់កីឡាករ ទាំងអស់ ខិតខំហ្វឹកហាត់ និងជាពិសេសបង្កើនការធ្វើអនាម័យជាប្រចាំ ការរក្សាគម្លាតពីគ្នា ជៀសវាងការប្រមូលផ្ដុំគ្នាជាដើមដើម្បីការពារជំងឺឆ្លងCovid-19 ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង