ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្នុងរាជធានីភ្នំពេញ មានស្ថានីយ បូមទឹកចំនួន១៤កន្លែងដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ

54

ភ្នំពេញ រាជធានីភ្នំពេញជាច្រើនឆ្នាំកន្លងមកនេះ តែងទទួលការរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងមិនតិចជាងកន្លះថ្ងៃឬមួយថ្ងៃនោះទេ ទើបជំនន់ទឹកភ្លៀងទាំងនោះបានស្រកចុះទៅវិញអស់។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គេបានមើលឃើញថាក្រោយពេលភ្លៀងធ្លាក់មិនបានកន្លះម៉ោងផងទេទឹកភ្លៀងបានហូរធ្លាក់ទៅតាមលូនិងប្រឡាយអស់។

  ជាក់ស្តែងសម្រាប់ពេលនេះ ដើម្បីដោះស្រាយនូវបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញមិនត្រឹមតែធ្វើការស្ថាបនាដាក់លូថ្មី ការស្ដារប្រព័ន្ធលូ តូច ធំប៉ុណ្ណោះទេ គឺនូវបានបង្កើតឱ្យមានជាស្ថានីយបូមទឹកថ្មីជាច្រើនកន្លែងផងដែរ។

   បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សម្រាប់រាជធានីភ្នំពេមកដល់ពេលនេះយើងមានស្ថានីយបូមទឹកចំនួន១៤កន្លែងហើយ ក្នុងនោះរួមមាន៖ ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកបឹងទំពុន ស្ថានីយ៍បូមទឹកលូប្រាំ ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ស្ថានីយ៍បូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយ៍បូមទឹកស្វាយប៉ាក ស្ថានីយ៍បូមទឹកព្រះពន្លា ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀតនៅមុខរាជវាំងនិងព្រះគន្លង់។

  មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបន្តឲ្យដឹងទៀតថាក្រោយពីមានការស្ថាបនា ការដាក់បណ្ដាញធំៗ ទំហំ ១ម៉ែត្រ; ១ម៉ែត្រកន្លះ; ២ម៉ែត្រ; ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនាស្ថានីយ៍បូមទឹក ជាមួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹកនៅតាមបណ្ដាស្ថានីយ៍សំខាន់ៗមួយចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ដូចបណ្តាលឆ្នាំមុនទៀត ។សកម្មភាពទាំងនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការសាទរនិងកោតសរសើរ យ៉ាងខ្លាំងចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានដោះស្រាយការលិចលង់នេះបានល្អ

 

អត្ថបទដែលជាប់ទាក់ទង