ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ចុងភៅ​ម្នាក់ ដេកស្លាប់ ក្នុង​បុរី បង្ក​ការភ្ញាក់ផ្អើល​ទាំ​ងព្រលឹម​អុល​

74

​ភ្នំពេញ : ស្ត្រី​ម្នាក់​ជា​ចុងភៅ​បាន​ដេកស្លាប់ ក្នុង​បន្ទប់​ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី​ច្បាស់លាស់ និង​បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកជិតខាង ប្ដឹង​នគរបាល​ចុះមក​ត្រួតពិនិត្យ​កើតហេតុ កាល​វេលា​ម​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ ២០២០ នៅ​ចំណុច​ផ្ទះ​A.៣(​បុរី​ឧទ្យាន​បាសាក់​) ផ្លូវ​ព្រះ​នរោត្តម​ក្រុម​៥៩​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ចំការមន ។

​សព​ជនរងគ្រោះ​ឈ្មោះ អ៊ឹង សុខ​អេង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​ជាតិខ្មែរ មុខរបរ​ចុងភៅ ស្នាក់នៅ​បណ្តោះអាសន្ន​ផ្ទះ​A.3 ផ្លូវ​ព្រះ​នរោត្តម​ក្រុម​៥៩ ភូមិ​១០ សង្កាត់ ទន្លេបាសាក់​ចំការមន ។​

​នគរបាល​បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ស្ត្រី​ម្នាក់​ដេកស្លាប់ ក្នុង​បន្ទប់​ក្រោយមក​ក៏មាន​មាន​ស្ត្រី ជា​ម្ចាស់ផ្ទះ បាន​រាយការណ៍​មក​នគរបាល ដើម្បី​ចុះមក​ត្រួតពិនិត្យ ។ ក្រោយពី​នគរបាល​ចុះមក​ត្រួតពិនិត្យ​រួច ក៏​សួរនាំ​ដល់​ម្ខា​ស់​ផ្ទះ​ក៏​ប្រាប់​នគរបាល​ស្ត្រី​រងគ្រោះ ជា​អ្នកបម្រើ និង​ជា​ចុងភៅ​នៅផ្ទះ​គាត់ មិនកើត​ហេតុ​ព្រឹក​ហើយ​មិនឃើញ​គាត់ ចេញពី​បន្ទប់​ខុសពី​សព្វដង ហើយក៏​ទៅ​បើកទ្វារ​បន្ទប់​ឃើញ​ដេកស្លាប់ មិនដឹង​តាំង​ពេលណា​នោះទេ សព​មាន​សភា​ពរឹង​ស្ដូកស្ដឹង​បាត់ទៅហើយ ។ ក្នុងនោះ​ក៏បាន​សហការ​ជាមួយ នគរបាល​ការិយាល័យ​កោសល្យវិច័យ​ស្នងការ​រាជធានី​ភ្នំពេញ និង​លោកគ្រូ​ពេទ្យ​អម​សាលាដំបូង​ផង ក៏បាន​សន្និដ្ឋាន​សព​ដោយ​គាំងបេះដូង (​បណ្តាលមកពី​លើសឈាម​) មនុស្ស​ស្លាប់ និង​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ស្រុកកំណើត ស្រុក​កំពង់​ត្រ​ឡោ​ច ខេត្តកំពង់ឆ្នាំង ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

អត្ថបទដែលជាប់ទាក់ទង