ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទោះបីផ្ទុះឡើងនូវជំងឺវីរុសCOVID-19 ក៏ស្ថានីយវារីអគ្គិសនីឬស្សីជ្រុំកសាងដោយចិននៅតែដំណើរដដែល

56

ភ្នំពេញ៖ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី១៧ឧសភានេះបានចេញប្រកាសព័ត៌មានថាចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19មកស្ថានីយវារីអគ្គិសនីឬស្សីជ្រុំដែលសាងសង់ឡើងដោយចិននិងមានទីតាំងក្នុងតំបន់ព្រៃនៃខេត្តកោះកុងនាប៉ែកនិរតីនៃប្រទេសកម្ពុជានៅតែបន្តរក្សាដំណើរការដដែលបានធ្វើឲ្យប្រទេសក្នុងអាស៊ីអាគ្នេយ៍មួយនេះប្រឈមមុខជាមួយភាពមិនច្បាស់លាស់នៃស្ថានភាពជំងឺវីរុសប្រកបដោយសេចក្តីអង់អាចនិងក្លាហាន។

វារីអគ្គិសនីឬស្សីជ្រុំក្រោមស្ថិតនៅជួរភ្នំក្រវ៉ាញស្រុកមណ្ឌលសីមាខេត្តកោះកុង។

ទំនប់មានប្រវែង៣២២ម៉ែត្រនិងកម្ពស់៥៨ម៉ែត្រមានអនុភាព៣៣៨មេហ្គាវ៉ាតខ្សែបញ្ជូន២៣០គីឡូវុលមានប្រវែង១៥,៥គីឡូម៉ែត្របញ្ជូនពីស្ថាននីយ៍ឬស្សីជ្រុំក្រោមទៅខ្សែបញ្ជូនរបស់គម្រោងវារីអគ្គិសនីតាតៃរួមបញ្ចូលនៅស្ថានីយ៍វារីអគ្គិសនីអូសោមបន្តបញ្ជូនភ្ជាប់ទៅបណ្តាញភ្នំពេញកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងសម្រាប់ចែកចាយប្រើប្រាស់ទូទាំងប្រទេស។

ស្ថានីយ៍វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមសាងសង់ដោយក្រុមហ៊ុនChina  Huadian  Company

សូមបញ្ជាក់ថានាថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៩លោកWang Wentianឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញចុះពិនិត្យសុវត្ថិភាពស្ថានីយវារីអគ្គិសនីតាតៃនៃក្រុមហ៊ុនសាជីវកម្មChina National Heavy Machinery Corporation និងស្ថានីយវារីអគ្គិសនីឬស្សីជ្រុំក្រោមនៃក្រុមហ៊ុនសាជីវកម្មChina Huadian Corporation Ltd លោកWu Guoquanទីប្រឹក្សាកិច្ចការសេដ្ឋកិច្ចពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញរួមដំណើរផងដែរ។

ក្នុងដំណើរចុះពិនិត្យលោកឯកអគ្គរដ្ឋទូតបានអញ្ជើញពិនិត្យមើលទំនប់ទឹកនិងរោងចក្រថាមពលអគ្គិសនីនៃទីតាំងខាងលើហើយអញ្ជើញជួបពិភាក្សាជាមួយបុគ្គលិកថ្នាក់គ្រប់គ្រងនិងបុគ្គលិកថា្នក់ប្រតិបត្តិនៃសហគ្រាសខាងលើព្រមទាំងអញ្ជើញស្តាប់របាយការណ៍សុវត្ថិភាពផលិកម្មដែលរាយការណ៍ដោយអ្នកទទួលបន្ទុកលើកិច្ចការសហគ្រាសខាងលើ។លោកឯកអគ្គរដ្ឋទូតបានស្នើសហគ្រាសដែលពាក់ព័ន្ធត្រូវចងចាំការអភិវឌ្ឍន៍សុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពផលិកម្មអនុវត្តការទំនួលខុសត្រូវលើសុវត្ថិភាពផលិកម្មចម្បងរបស់សហគ្រាសឲ្យបានល្អដើម្បីធានាគម្រោងផែនការណ៍ប្រកបដោយសុវត្ថិភាពនិងគ្មានបញ្ហាកើតមានឡើង។

លោកឯកអគ្គរដ្ឋទូតសូមតំណាងឲ្យស្ថានទូតជូនពរពិធីបុណ្យសែននំព្រះខែចិននាពេលខាងមុខនេះដល់បុគ្គលិកបម្រើការងារនៃគម្រោងវារីអគ្គិសនីខាងលើនិងថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលតែងលះបង់យ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា។

សម្តេចតេជោហ៊ុនសែនអញ្ជើញចូលរួមសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីប្ញស្សីជ្រុំក្នុងឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុងនៅថ្ងៃទី១២មករា២០១៥។

ស្ថានីយវារីអគ្គីសនីឬស្សីជ្រុំបានដំណើរការសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះCHINAHUDIAN HONGKONG CO,LTកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១០។

វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមជាការវិនិយោគរបស់ក្រុមហ៊ុនChina Huadian Corporation របស់ប្រទេសចិនក្រោមរូបភាពសាងសង់ដំណើរការផ្ទេរ”(BOT)ក្នុងទឹកប្រាក់វិយោគចំនួន៤៩៥,៧៦លានដុល្លារអាមេរិកមានអនុភាព៣៣៨មេហ្កាវ៉ាត់ដែលអាចផលិតថាមពលអគ្គិសនីប្រចាំឆ្នាំជាមធ្យមប្រមាណជាង១.០២០លានគីឡូវ៉ាត់ម៉ោងមានរយៈពេលសម្បទាន៣៥ឆ្នាំក្នុងនោះ៥ឆ្នាំសំរាប់ដំណើរការសាងសង់និង៣០ឆ្នាំសំរាប់ដំណើរការធ្វើអាជីវកម្ម។ថ្លៃអគ្គិសនីលក់ឱ្យក្រុមហ៊ុនអគ្គិសនីកម្ពុជាស្មើនិង,៣៥សេនដុល្លារអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង

មកដល់ពេលនេះកម្ពុជាកំពុងដំណីរការផលិតថាមពលអគ្គិសនីធំៗចំនួន៨ដែលរាជរដ្ឋាភិបាលបានអនុម័តឱ្យដំណើរការសាងសង់ក្នុងនោះរួមមានវារីអគ្គិសនីកំចាយមានអនុភាព១៩៣,២មេហ្គាវ៉ាត់,វារីអគ្គិសនីស្ទឹងអាតៃមានអនុភាព១២០មេហ្កាវ៉ាត់,វារីអគ្គិសនីស្ទឹងតាតៃមានអនុភាព២៦០មេហ្កាវ៉ាត់,វារីអគ្គិសនីគីរីរម្យ៣មានអនុភាព១៨មេហ្កាវ៉ាត់, វារីអគ្គិសនីឬស្សីជ្រុំក្រោមមានអនុភាព៣៣៨មេហ្គាវ៉ាត់,អគ្គិសនីដុតធ្យូងថ្មទី១មានអនុភាព១០០មេហ្កាវ៉ាត់,អគ្គិសនីដុតធ្យូងថ្មទី២មានអនុភាព២៧០មេហ្កាវ៉ាត់,វារីអគ្គិសនីសេសានក្រោមទី២មានអនុភាព៤០០មេហ្កាវ៉ាត់និងគំរោងវារីអគ្គិសនី១២ផ្សេងទៀតកំពុងសិក្សា៕

អត្ថបទដែលជាប់ទាក់ទង