ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​ត្រួត​ជាតិ​អាកុល​លើ​អ្នកបើកប រ​ម៉ូតូ​និង​រថយន្ត​ ឃាត់​បុរស​២​នាក់​និង​ថ្នាំញៀន​១​កញ្ចប់​

61

 

​ភ្នំពេញ : កម្លាំងចំរុះ​និង​មានការ​ដឹកនាំ​លោកស្នងការ​ដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​និង​ត្រួតពិនិត្យ​លើ​អ្នកបើកបរ​ម៉ូតូ​និង​យានយន្ត​ដែល​ល្មើសច្បាប់​មាន​គ្រឿង​ស្រវឹង​ក្នុង​ខ្លួន និង​បាន​អប់រំ​ប្រគល់​មួក​សុវត្ថិ​អោយ​ក្មេងប្រុស​ឪពុក​ឌុប​ពីក្រោយ​ហើយ​ឃាត់​បុរស​ជនសង្ស័យ​២​នាក់​ពីបទ​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ កាល​វេលា​ម៉ោង​៩​និង​០០​នាទី​យប់​ថ្ងៃទី​១៨ ខែ ឧសភា ឆ្នាំ ២០២០​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។​

​លោក​វរសេនីយ៍ទោ ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​បានអោយដឹងថា​កម្លាំងចំរុះ​សហការ​កម្លាំង​ស្នងការ​រាជធានី​ភ្នំពេញ​និង​មានការ​ដឹកនាំ​លោកស្នងការ​រង​ដាក់​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​និង​ពិនិត្យ​លើ​អ្នក​បក​បរមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ហើយ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ឌ្រឹ​ម​សង់​មានការ​សង្ស័យ​ឃាត់​ឆែក​ត្រួតពិនិត្យ​រកឃើញ​ថ្នាំ​ក្រាម​ស​ថ្លា​ចំនួន​១​កញ្ចប់​ថង់​តូច​សង្ស័យ​មាន​សារធាតុ​ញៀន​ដែល​លាក់​ក្នុ​ុ​ង​កែបម៉ូតូ​រួច​ចាប់​ឃាត់ខ្លួន​ទៅ​ផ្នែក​គ្រឿងញៀន​ខណ្ឌ ។​

​ជនសង្ស័យ​ទី​១​ឈ្មោះ ដែក ពែ​ក ភេទ ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទី​២​ឈ្មោះ គង់ សូ​ឡូ​ភេទ ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅ​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​និង​ដកហូត​បាន​វត្ថុតាង​ក្រាម​ពណ៌​សរ​ថ្លា ០១ កញ្ចប់​ថង់​តូច​រួម​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០០៧​ពាក់​ស្លាក​លេខ​ភ្នំពេញ​១G-៨៨៩៣​និង ទូរស័ព្ទ ០១ គ្រឿង​ស៊េរី​ចាស់ ។​

​លោក​អធិការ​បន្ត​ក្នុងនោះដែរ​ក៏​ឃាត់​ម៉ូតូ​ល្មើសច្បាប់​ចរាចរណ៍​អត់​ពាក់មួក​ចំនួន​៣៦​គ្រឿង​អ្នកបើក​មាន​ជាតិ​អាកុល​ចំនួន​៣​នាក់​យកមក​ផាកពិន័យ​និង​អប់រំ​នគរបាល​យើង​បានប្រគល់​មួក​អោយ​ក្មេងប្រុស​ម្នាក់​ឪពុក​ឌុប​អត់​ពាក់មួក​សុវត្ថិភាព ។​

អត្ថបទដែលជាប់ទាក់ទង