ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ជនបរទេស មកពី​ប្រទេស​ចំនួន​៦ ចូលមក​កាន់​ប្រទេស​កម្ពុជា​

53

​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស មកពី​ប្រទេស​ចំនួន​៦ រួមមាន អ៉ី​រ៉ង់ អ៉ី​តា​លី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក អាច​ចូលមក​ប្រទេស​កម្ពុជា​ឡើងវិញ​។

​ជនបរទេស​នៅ​ប្រទេស​ទាំងនោះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា បិទ​មិនឱ្យ​ចូលមក​កម្ពុជា​ឡើយ ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២០ កន្លងទៅ បន្ទាប់ពី​មានការ​ផ្ទុះ​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ កាន់តែ​ខ្លាំងក្លា នាពេល​កន្លងមក​។​

​ការអនុញ្ញាតឱ្យ​ភ្ញៀវ​បរទេស មកពី​ប្រទេស​នេះ ចូលមក​កម្ពុជា​ឡើងវិញ ធ្វើឡើង​តាម​ចំណារ​ឯកភាព និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ និង​យោងតាម​ការវិវត្ត​ន៍ស​ភាព​ការណ៍ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ ឱ្យដឹងថា ការអនុញ្ញាតឱ្យ​ភ្ញៀវ​បរទេស មកពី​ប្រទេស​ទាំងនេះ ចូលមក​កម្ពុជា​ឡើងវិញ ធ្វើឡើង​តាម​ចំណារ​ឯកភាព និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០ និង​យោងតាម​ការវិវត្ត​ន៍ស​ភាព​ការណ៍​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 ។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ៖
១-​និរាករណ៍​ការផ្អាក​មិនឱ្យ​ជនបរទេស​មកពី​ប្រទេស អឺ​រ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារាំង និង​អាមេរិក ដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​កាលពី​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ២០២០​។​

២-​គ្រប់​អ្នកធ្វើដំណើរ​ទាំងអស់​ដែល​ចូលមក​ប្រទេស​កម្ពុជា​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស គឺ​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព បញ្ជាក់ថា គ្មាន​មេរោគ Covid-19 ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​សា​ម៉ី​ក្នុង​រយៈពេល ៧២ ម៉ោង ។​
​បន្ថែម​ពីលើ​ស​នេះ ជនបរទេស​ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច ៥​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា និង​ត្រូវគោរព​តាម​វិធាន​ផ្សេងៗ ទៀត ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ។​

៣- អ្នកដំណើរ​ទាំងអស់ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​ដែល​ធ្វើដំណើរ​ចូល​មកដល់​កម្ពុជា ត្រូវ​បញ្ជូនទៅ​មណ្ឌល​រងចាំ ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រក​មេរោគ Covid-19 និង​រងចាំ​ទទួលលទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​។​

​ជនបរទេស​នៅ​ប្រទេស​ទាំង​អ៊ឺ​រ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា បិទ​មិនឱ្យ​ចូលមក​កម្ពុជា​ឡើយ ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២០ កន្លងទៅ បន្ទាប់ពី​មានការ​ផ្ទុះ​នូវ​ការរីក​រាលដាល​ជំងឺ Covid-19 នៅក្នុង​ប្រទេស និង​សក​លោក​កាន់តែ​ខ្លាំងក្លា​នាពេល​កន្លងមក​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង