ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយាយពិការអាយុ៩៦ឆ្នាំ ទទួលអំណោយពីលោកអភិបាលខណ្ឌច្បារអំពៅជាលើកទី៣

60

ភ្នំពេញ ៖ លោកយាយ គឹម លី អាយុ៩៦ឆ្នាំ ដែលជាជនពិការផងនោះបានទទួលអំណោយមនុស្សធម៌ពីលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ក្នុងការជួយសម្រាលដល់ជីវភាពលោកយាយប្រចាំថ្ង ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌអមដំណើរដោយសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបានអញ្ជើញសាកសួរសុខទុក្ខព្រមទាំងនាំយកអំណោយទៅផ្តល់ជូនលោកគឹម លី អាយុ៩៦ឆ្នាំដែលកំពុងស្នាក់នៅផ្ទះជួល ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍ថា នេះជាលើកទី៣ហើយដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជាយកមកជូនដល់ដៃលោកយាយផ្ទាល់ដែលអំណោយទាំងនោះរួមមានរទេះរុញសម្រាប់ជនពិការចំនួន១គ្រឿង គ្រឿងឧបភោគបរិភោគគ្រប់មុខនិងថវិកា៥០មុឺនរៀល។ដែល២លើកកន្លងមកគឺដូចគ្នាទៅនិងអំណោយលើកទី៣ប៉ុន្តែរទេះរុញដែលផ្តល់លើកទី១ត្រូវគេលួចយកទៅបាត់ក្នុងពេលដែលលោកយាយកំពុងសំរាន្ត។
គួរបញ្ជាក់ថាជារៀងរាល់សប្តាហ៍លោកអភិបាលខណ្ឌច្បារអំពៅតែងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាយកទៅផ្តល់ជូនជនចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រានិងប្រជាពលរដ្ឋដែលខ្វះខាតជីវភាពមិនដែលខកខានឡើយឲ្យតែមានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានគឺលោកអភិបាលខណ្ឌរួសរាន់នាំយកអំណោយផ្តល់ជូនភ្លាមៗដោយមិនពន្យាពេលឡើយ៕

អត្ថបទដែលជាប់ទាក់ទង