ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណូយ វ៉ាន់ណេត បដិសេធខ្ញុំមិន ធា្លក់ខ្លួនជាកម្មករសំណង់ ដូចពាក្យចចាមអារាមដូចជនមួយក្ដាប់តូចបានចោទលោក នោះទេ

41

 

ភ្នំពេញ៖ តារាចម្រៀង ណូយ វ៉ាន់ណេត បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំង ក្រោយពីអ្នកលេងបណ្តាញសង្គមបានយករូបថតលោកចែករំ លែកថា បានធ្លាក់ខ្លួនក្លាយជាកម្មករសំណង់។ តារាចម្រៀងប្រុសល្បីឈ្មោះរាប់ទសវត្សរ៍មកហើយនេះបាន ចេញមុខបដិសេធ ថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជា មួយគ្រួសារថែមទៀតផង។
រូបភាព២សន្លឹក ដែល បង្ហាញដោយ ទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាព របស់ កំពូលតារាចម្រៀងលោក ណូយ វ៉ាន់ណេត បាន ធ្លាក់ខ្លួន ធ្វើសំណង់ គួរឲ្យអាសូរ និងស្រណោះ នោះបានមហាជនមានការ ភ្ញាក់ផ្អើលនិងហួសចិត្ត។ ទោះជាយ៉ាងណាតាមការបញ្ជាក់របស់ តារាចម្រៀងរូបនេះបានលើកឡើងថារូបថតនោះគឺពិតជារូបលោក ប៉ុន្តែមិនមែនលោកធ្លាក់ ខ្លួន ក្លាយ ជាកម្មករសំណង់ទេគឺក្រោយទំនេរ ពីការងារលោកជួយការងារផ្ទះបងប្អូនប៉ុណ្ណោះ ព្រោះ លោកក៏ចេះការងារនេះខ្លះដែរ។
តាមការបញ្ជាក់បន្ថែមរបស់លោក អ៊ឹម ជីវ៉ា ដែលបានទៅជួបលោកណូយ វ៉ាន់ណេត ផ្ទាល់បានលើកឡើងដែរថា ការពិតលោក ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករ សំណង់ដូចគេយកមកផុសឬយកមកផ្សាយឡើយ គឺពេលនេះតារាចម្រៀងរូបនេះបាននិង កំពុងរស់នៅយ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ និងកូនដែលលោកមានផ្ទះរហូតដល់បី កន្លែង ទីមួយវីឡាកូនកាត់នៅខាងត្បូង វត្តជំពុះក្អែក និងវិឡារទី២គឺនៅខាងមុខវត្តនិរោធ និងផ្ទះល្វែងទី៣ នៅវាលស្បូវ និងមានដីនៅខេត្តកំពង់ស្ពឺ ។ ប្រភពថាអ្វីដែលបាន ឃើញរូបគាត់បង្ហោះធ្វើសំណង់នោះគឺគាត់ជួយធ្វើដំបូលផ្ទះខាងលើអោយកូនគាត់ដោយសារគាត់ខ្ចិលជួលជាងនាំអស់លុយច្រើន ព្រោះ គាត់ចេះផ្នែកសាង់សង់ដែរគឺគាត់អាចធ្វើបាន ផ្ទះដែលគាត់ធ្វើនោះគឺធ្វើទុកអោយកូនគាត់រស់នៅ ហើយពេលនេះលោក មានជីវភាព ធូរធាមិនខ្វះខាត មិនធ្វើជាកម្មករសំណង់ដូចគេនិយាយឡើយ។
សូមបញ្ជាក់ដែរថា លោក ណូយ វ៉ាន់ណេត មានកូន៥នាក់ ។ លោកបាន ចូលនៅឆ្នាំ ១៩៨៦សិល្បៈហើយល្បីល្បាញក្នុងទសវត្សរ៍ឆ្នាំ៩០។ បច្ចុប្បន្នលោកមានទីលំនៅ នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង