ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បុរសម្នាក់ករណីលួចមានស្ថាន ទម្ងន់ទោសប្រើដែកបំពង់ទីបវាយប្លន់យកលុយ

58

ភ្នំពេញ៖នគរបាលចាប់បុរសម្នាក់ករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ប្រើដែកបំពង់ទីបវាយប្លន់យកលុយ) នៅមុខដីឡូត៍គ្មានលេខភូមិយកបាត្រ១សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅកាលពីថ្ងៃទី២២០៥២០២០ម៉ោង០០និង៣០នាទីកណ្តាលអាធ្រាត។

ជនរងគ្រោះឈ្មោះដួងសៀងភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកហាងផឹកសុីអូនណយស្នាក់នៅភូមិរបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះចិន្តាតុលាហៅតុភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរជាងកាត់សក់ស្នាក់នៅភូមិរបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។

ហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះដើរចេញពីកន្លែងធ្វើការទៅផ្ទះពេលមកដក់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ០៨នាក់ឈ្មោះចិន្តាតុលា, ឈ្មោះផ្លូច, ឈ្មោះម៉ែននិងបក្ខពួក០៥នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូ០៤គ្រឿងមកឈប់ជិតជនរងគ្រោះរួចជនសង្ស័យឈ្មោះចិន្តាតុលាបានស្រែកថានេះហើយប្រពន្ធអាប៊ិនក៏នាំគ្នាចុះវាយជនរងគ្រោះចំក្បាលនិងដងខ្លួនរួចជនសង្ស័យឈ្មោះផ្លូចយកដែកបំពង់ទីបវាយជនរងគ្រោះចំពោះចុកដួលទៅលើផ្លូវពួកជនសង្ស័យក៏នាំគ្នាអូសជនរងគ្រោះចូក្នុងព្រៃក្បែរនោះឆែកយកលុយជនរងគ្រោះ១០០ដុល្លារួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។លុះដល់ថ្ងៃទី២៣០៥២០២០ម៉ោង១១និង៣០នាទីសមត្ថកិច្ចឃាត់ខ្លួនបានសង្ស័យ០១នាក់ឈ្មោះចិន្តាតុលានៅភូមិរបោះអង្កាញ់សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរួមនិងម៉ូតូ០១គ្រឿងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង