ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្បួន​បាតុកម្ម​របស់​ក្រុម​ប្រជា​បាតុករ នៅ​សហរដ្ឋអាមេរិក បាន​ក្លាយទៅជា​អំពើហិង្សា

13

​ក្បួន​បាតុកម្ម​របស់​ក្រុម​ប្រជា​បាតុករ នៅ​សហរដ្ឋអាមេរិក បាន​ក្លាយទៅជា​អំពើហិង្សា ខណៈដែល​ក្បួន​បាតុកម្ម ត្រូវបាន​ធ្វើឡើង ឈាន​ចូលដល់​ថ្ងៃទី​០៨​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ ទី​០៣ ខែមិថុនា ឆ្នាំ​២០២០​នេះ ហើយ​នៅថ្ងៃនេះ​ដែរ នគរបាល​បាន​បាញ់សម្លាប់ ក្រុមបាតុករ​ចំនួន ០២​នាក់ និង​បាន​ចាប់ខ្លួន​ប្រមាណ​ជាង ៦០​នាក់​ផ្សេងទៀត នៅ​រដ្ឋ​ឈី​កា​ហ្គោ​។​

​ក្បួន​បាតុកម្ម​របស់​ក្រុម​ប្រជា​បាតុករ នៅ​សហរដ្ឋអាមេរិក ត្រូវបាន​ធ្វើឡើង ដើម្បី​ប្រឆាំងនឹង​ការបាត់​បង់ជីវិត របស់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​ម្នាក់ គឺ​លោក George Floyd ក្រោយ​ការធ្វើ​ទារុណកម្ម ពី​នគរបាល​អាមេរិក​ស្បែ​កស ដោយ​នគរបាល​យក​ជង្គង់​ទៅ​សង្កត់ ក ជនរងគ្រោះ​រហូតដល់​ស្លាប់​។​

​ក្រោយពី​នគរបាល​អាមេរិក​ស្បែ​កស បានសម្លាប់​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​នេះ ក្បួន​បាតុកម្ម​ប្រឆាំង​ការ​រើស​អើ​ស​ជាតិ​សាសន៍ ត្រូវបាន​ធ្វើឡើង​នៅ​ទូទាំង​អាមេរិក និង​នៅ​ប្រទេស​មួយចំនួនទៀត មាននៅ​ប្រទេស​នូវ៉ែល​ហ្ស៊េ​ឡង់ បារាំង អង់គ្លេស អាល្លឺម៉ង់ និង​នៅ​ប្រទេស​មួយចំនួនទៀត​ជុំវិញ​ពិភពលោក​៕​

អត្ថបទដែលជាប់ទាក់ទង