ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តពលិកកីឡា លើកទម្ងន់កម្ពុជា៥នាក់ នឹងទៅហ្វឹកហាត់នៅប្រទេសកូរ៉េត្រៀមចូលរួមកីឡាអូឡាំពិករដូវរងារ២០២២នៅចិន

90

 

ភ្នំពេញ៖កិច្ចសម្ភាសន៍មួយរវាងកីឡាករ-កីឡាការិនីកីឡាលើទម្ងន់កម្ពុជាជាមួយសារព័ត៌មានអន្តរជាតជាតិ និង PyeongChang2018 Legacy Foundation Mr Heidi Baek ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីហ្វឹកហាត់នៅប្រទេសកូរ៉េ បញ្ជូនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិនន និង SEA GAMES លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។

លោក សំ សុខយី អគ្គលេខាធិការនៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធ ត្រៀមលក្ខណៈបញ្ជូនអត្តពលិកទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមត្រៀមបញ្ជូនចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន ព្រមទំាងចូលរួមប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានបន្តថា សម្រាប់កម្មវិធីហ្វឹកហាត់ប្រចាំថ្ងៃពីគ្រូបង្វឹកត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ។ ដោយត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនបានស្រេច និងចំគោលដៅការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

លោកអគ្គលេខាធិការបានបន្ថែមថា ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់បញ្ជូនចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិន ឆ្នាំ២០២២ ចំនួន៥នាក់រួមមាន កីឡាការិនី សេង ប៉ូរិន ប្រធានក្រុម ក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន  លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩គីឡូក្រាម កីឡាករ ទឺ  ម៉ាចក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករ យិន សុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និងកីឡាករ ឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង