ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហែម សំណាង ៖​ការប្រកួត​តាម​អន​ឡាញ​ជំរុញ​ឲ្យ​អត្ត​ព​លិ​ក​កីឡា​តេ​ក្វាន់​ដូ​WT​ហ្វឹកហាត់​តាម​ផ្ទះ​កាន់តែខ្លាំង​

70


​ ​ភ្នំពេញ​៖​បណ្ឌិតសភា​តេ​ក្វាន់​ដូ​កម្ពុជា​បាន​សហការ​ជាមួយ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT​នា​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០២០ រៀបចំ​ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​២​នៅ​សាល​បណ្ឌិតសភា​តេ​ក្វាន់​ដូ​កម្ពុជា​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដើម្បី​ព​ង្រឹ​ក​សមត្ថភាព​កីឡាករ​-​កីឡាការិនី​ហ្វឹកហាត់​តាម​ផ្ទះ​ឲ្យ​កាន់​ខ្លាំង​ឡើង​ថែមទៀត​។​
​លោក ហែម សំណាង អនុប្រធាន​នៃ​ខេ​មរ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​WT(World Taekwondo)​បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​មេគុន​តាម​អន​ឡាញ​លើក​ទី​២​នេះ​ដោយមាន​ពី​ក្លិប​ចំនួន​៧​ដែលមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១៥​រូប​នៅ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ​។ ដំបូង​យើង​តម្រូវ​ឲ្យ​ក្លិប​កីឡា​តេ​ក្វាន់​ដូ​WT​ជា​សមាជិក​ខេ​មរ​សហព័ន្ធ​ត្រូវ​ថត​វីដេអូ​កីឡាករ​-​កីឡាការិនី​ប្រឡង​ផ្ញើមក​ខេ​មរ​សហព័ន្ធ​រួមមាន​ឈ្មោះ​ក្លិប ឈ្មោះ​កីឡាករ​-​កីឡាការិនី និង​ប្រភេទ​ខ្សែក្រវាត់​។​
​លោក​បាន​បន្តថា យើង​ទុក​ឲ្យ​ឳ​កាស​រយៈពេល​១០​ថ្ងៃ​គឺ​ចាប់ផ្តើម​ថ្ងៃទី​២០ ដល់​៣០ ខែឧសភា ឆ្នាំ​២០២០ ហើយ​គណៈកម្មាធិការ​សម្រេច​ជ្រើសរើស​ប្រកួត​ប្រឡង​តាម​អន​ឡាញ​ដោយមាន​អាជ្ញាកណ្តាល​និង​ចៅក្រម​ចំនួន​៣​។​ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​ជំរុញ​ការហ្វឹកហាត់​តាម​ផ្ទះ​កាន់តែខ្លាំង​ដូច្នេះ​ធ្វើ​ឲ្យ​កីឡាករ​កីឡាការិនី​យើង​មាន​សកម្ម​ភាពរស់រវើក​ថែមទៀត​។​យើង​មានការ​ពិបាក​ខ្លះ​ដោយសារ​ឳ​ពុក​ម្តាយ​កីឡាករ​-​កីឡាការិនី​ដែលមាន​ខ្សែក្រវាត់​ក្រោម​ពណ៌​ក្រហម​មិន​អនុញ្ញាត​ខ្លាច​មេរោគ​កូ​រ៉ូ​ណា​៕

អត្ថបទដែលជាប់ទាក់ទង