ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ន ភា​រម្យ​ឈ្នះ​ប៉ុក វិបុល​ដោយ​ពិន្ទុ​ដាច់​

80


​ ​ភ្នំពេញ​៖​ការប្រកួត​ប្រដាល់​លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍រ​សៀ​ល​ថ្ងៃទី​៦​មិថុនា​ដែលជា​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​នោះ​អ្នក​ប្រដាល់​ម៉ន ភា​រម្យ​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ប៉ុក វិបុល​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​
​ពិន្ទុ​ដាច់​តែម្ដង ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ចូលចិត្ត​ចំអក និង ឌឺ​ដាក់​គូប្រកួត​ដូចគ្នា ។​បើ​និយាយ​ពី​ចិត្ត​វិញ​វិបុល​ក្លាហាន​ជាង​ចំពោះ​ភារ​ម្យ​គេ​ពូកែ​
​បញ្ចេញ​កាយវិការ​គម្រាម​គូប្រកួត​តែ​ចិត្ត​មិនសូវ​ធំ​នោះទេ ។​នៅក្នុង​ជំនួប​គ្នា​នេះ​ភារ​ម្យ​ហាក់ដូចជា​មានប្រៀប​លើ​វិបុល​តាំងពីដើម​ទឹក​ទី​១​មក​
​ម្ល៉េះ ។​
​ ​ទោះបី​ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ​របស់​ពួកគេ​ប្រហាក់ប្រហែលគ្នា​មែន​តែ​ការ​វ៉ៃ​ចេញ​រប​ស់ភា​រម្យ​ចំ​គោលដៅ​បាន​ច្រើនជាង ។​ការប្រកួត​នេះ​
​មាន​ចៅក្រម​តែ​៣​រូប​ប៉ុណ្ណោះ​ហ់យ​ចៅក្រម​ទាំង​៣​រូប​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​ភារ​ម្យ​ឈ្នះ​គ្រប់ៗ​គ្នា ។​
​ ​សឿ​ម សារ៉ាន់​ក្លិប​ព្រៃទទឹង​កី​ឡស​ខេត្តបាត់ដំបង​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ឈ្មោះ​ឆូ​ន បួន​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ​ដាច់​
​ដែរ ។​អ្នក​ប្រដាល់​តាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​
​ ​តាម​ពិរ​សឿ​ម សារ៉ាន់​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ប្រាក់ ឌី​ណា​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​តែដោយសារ​ឌី​ណា​មាន​ម​បញ្ហា​សុខ​
ភាព​នោះ​ទើប​មន្ត្រី​ខាង​ផ្គូរ​ផ្គង​ដាក់​ឆូ​ន បួន​ឲ្យ​ប្រកួត​ជំនួស ។​ការប្រកួត​ដែលមាន​៥​ទឹក​និង​មាន​ចៅក្រម​តែ​៣​រូបនោះ​ឆូ​ន បួន​បានទទួល​ជ័យ​
​ជំនះ​លើ​សឿ​ម សារ៉ាន់​ដោយ​ពិន្ទុ​៣​ទល់​០​គឺ​ចៅក្រម​ទាំង​៣​រូប​សុ​ទ្ឌ​តែ​ផ្ដល់​ពិន្ទុ​ឲ្យ​ឆូ​ន បួន​ឈ្នះ​ទាំង​៣​រូប ។​
​ ​ស៊ុន ប៊ុន​សាន់​ក្លិប​នាគរាជ​ចតុមុខ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជាយដែន​យឹ​ប ឌុ​ក​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ដោយ​ពិន្ទុ​ដាច់​
​ដែរ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​
​ ​យឹ​ប ឌុ​ក​ក៏ត្រូវ​ចៅក្រម​ទាំង​៣​រូប​ផ្ដល់​ពិន្ទុ​ឲ្យ​ឈ្នះ​ស៊ុន ប៊ុន​សាន់​គ្រប់ៗ​គ្នា ។​សូមបញ្ជាក់ថា​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​
​មាន​លក្ខណៈ​តឹងតែង​ខ្លាំងណាស់​តែ​ទោះជា​យ៉ាងណា​ក៏​ការ​វ៉ៃ​ចេញ​របស់​យឹ​ប ឌុ​ក​ត្រូវ​គោលដៅ​បាន​ច្រើនជាង ។​
​សួរ កក្កដា​ស​ក្លិប​ជ្រៃ​សែន​ជ័យ​បាន​ផ្ដួល​អ្នក​ប្រដា​លើ់​ចៅ ស​ក្លិប​យុវ​ខ័​ណ្ឌ​ច្បារអំពៅ​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ។ អ្នក​ប្រ​
​ដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម ។​
​ ​ចៅ សត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​នៅ​ទឹក​ទី​២​និង​ដើម​ទឹក​ទី​៣ ។​មកដល់​ពាក់កណ្ដាល​ទឹក​ទី​៣​ជង្គង់​របស់​សួរ កក្កដា​អុក​ត្រូវ​ពោះ​ទឹក​
​ចៅ ស​ពេញ​ទំ​ហ៊ឹង​ធ្វើ​ឲ្យ​ចៅ ស​ដួលសន្លប់​មិនអាច​បន្ត​ការប្រកួត​បាន​ទៀត ។​
​ ​ធន វ៉ាន់ឌី​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ឡុង សុ​ឃា​ក្លិប​សាល​វ័​ន្ដ​កីឡា​ដោយ​ពិន្ទុ ។​អ្នក​ប្រដាល់​ទាំង​២​រូប​
​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង