ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាមទទួល៩០ភាគរយ នៃវគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋានលើកដំបូងនៅស្រុកកោះធំ

77

ខេត្តកណ្តាល៖ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋាន “Beginner Swimming Coach Clinic” ដល់មន្រ្តី និងគ្រូបង្វឹកមកវិទ្យាល័យដែលមានរយៈពេល២ថ្ងៃប្រព្រឹត្តនាអាងហែលទឹកស្រុកកោះធំបានបញ្ចប់ដោយភាពជោគជ័យនាថ្ងៃទី៩មិដុនា

ក្នុងឳកាសបិទវគ្គជាផ្លូវការដោយមានការអញ្ជើញលោក អេង មោក្ខ ប្រធានក្រុមប្រឹក្សាស្រុកកោះធំ លោក ច្រាយ ថុង ប្រធានការិយាល័យ អប់រំ យុវជន និងកីឡាស្រុកកោះធំ លោក ហែម គិរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងសិក្ខាកាមចំនួន១១នាក់។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថាសម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកហែលទឹកកម្រិតមូលដ្ឋានដល់មន្រ្តី និងគ្រូបង្វឹកវិទ្យាល័យទាំង៤ស្រុកកោះធំទទួលបានលទ្ធផលល្អប្រសើរក្នុងនិទ្ទេសល្អរហូតដល់៩០ភាគរយ និងនិទ្ទេសមធ្យម១០ភាគរយ ដោយសារតែសិក្ខាកាមបានយកចិត្តទុកដាក់រៀនសូត្រ។ វគ្គនេះមិនមែនជាវគ្គដំបូងសម្រាប់ស្រុកកោះធំ សហព័ន្ធនឹងបន្តជួយដល់គ្រូឲ្យ ជំនាញហែលទឹកច្បាស់លាស់ដើម្បីបង្ហាត់បង្រៀនកីឡាករ-កីឡាការិនីក្នុងស្រុកនេះ ។

លោកអគ្គលេខាធិការបានបន្តថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងជាប្រធានក្រុមការងារថ្នាក់ជាតចុះជួយស្រុកកោះធំលោកមានគោលបំណងចង់មានគ្រូនិងកីឡាករកីឡាការិនីជម្រើសជាតិចេញពីស្រុកកោះធំនាពេលខាងមុខនេះ។ ទើបលោកប្រធានដើម្បីជំរុញលើកទឹកចិត្ត និងបំផុសចលនា យុវជន យុវនារី សិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤នៃស្រុកកោះធំឲ្យចូលរួមក្នុងវិស័យកីឡាដើម្បីលើកកម្ពស់សុខភាពក៏ដូចជាស្វែងរកកីឡាករដែលមានសមត្ថភាពខ្ពស់អាចត្រៀមចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងអន្តរជាតិ។

លោកអេង មោក្ខបានមានប្រសាសន៍ថាដោយមើលសិក្ខាកាមទទួលនិទ្ទេសល្អរហូតដល់៩០ភាគរយលោកសុំថ្លែអំណរគុណ

ដល់សហព័ន្ធដែលបានចំណាយពេលដល់មកចំណេះដឹងផ្នែកកីឡាហែលទឹក។លោកបានស្មើសុំឲ្យសហព័ន្ធពង្រឹងសមត្ថភាពគ្រូទំាងអស់មានជំនាញពិតប្រាដកបង្ហាត់បង្រៀនសិស្សានុសិស្សក្នុងវិទ្យាល័យទាំង៤នៃស្រុកកោះធំ។ប៉ុន្តែតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ទាក់ទងនឹងវិស័យកីឡា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលបានសាងសង់កន្លែង បាល់ទាត់ បាល់បោះ បាល់ទះ ជាពិសេសអាងហែលទឹកខ្នាតអន្តរជាតិ ដែលអាចហ្វឹកហាត់ កីឡាករ-កីឡាការិនីដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាSEA GAMES ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង