ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទាត់នារីកម្ពុជា នឹងចេញទៅហាត់នៅ ចិនត្រៀមស៊ីហ្គេម២០២៣

85

ភ្នំពេញ៖ពេលនេះបាល់ទាត់កម្ពុជាឈានជើងមួយជំហានយ៉ាងវែងទៀតហើយក្នុងការជម្រុញបាល់ទាត់ជម្រើសជាតិនារីឲ្យទៅ

ហាត់នៅប្រទេសចិនដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកនាយឧត្តមសេនីយ៍សៅសុខាដែលជាប្រមុខបាល់ទាត់កម្ពុជាមានប្រសាសន៍ថាយើងត្រូវសម្លឹងទៅរកសក្ដានុពលនៃបាល់

ទាត់នារី។បាល់ទាត់នារីរបស់កម្ពុជាមិនសូវជាខ្លាំងប៉ុន្មានទេតែពីពេលនេះទៅដល់ឆ្នាំ២០២៣កម្ពុជាមានពេលកវេលាគ្រប់គ្រាន់ដើម្បីពង្រីក

សមត្ថភាពកីឡាបាល់តាត់នារី។អ្វីៗទាំងអស់យើងត្រូវតែមានការតាំងចិត្តហើយមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់នោះយើងនឹងធ្វើបានដូចការ

រំពឹងទុក ។

សម្រាប់្កលិបបាល់ទាត់នារីមានតែ២ទេតែការអភិវឌ្ឍន៍បាល់ទាត់នារីគឺសហព័ន្ធជម្រុញតាមបណ្ដាខេត្តដូចសព្វថ្ងៃនៃយើងមានសាលាតម្រង់ទឹសតាមខេត្តរហូតដល់ទៅ២៥រាជធានី ខេត្ត ។សាលាតម្រង់ទឹសនេះហើយជាឃ្លាំងនៃនៃធនធានកីឡាដែលសហព៧ន្ធអាចនឹង

​ជ្រើសរើសរកកីឡាការិនីឆ្នើម ។

ប្រមុខបាល់ទាត់កម្ពុជារូបនេះបន្តថាភាគីចិនបានទទូចឲ្យកម្ពុជាបញ្ជូនកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសរបស់គេដោយគេជួយ

​បណ្ដុះបណ្ដាលសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចាត់ទុកថាយុទ្ធសាស្រ្តរបស់ខ្លួនគឺគឺរៀបចំការប្រកួតបាល់

ទាត់នារីដើម្បីរកកីឡាការិនីល្អៗ មានសក្ដានុពលដើម្បីបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ។កម្មាធិការជាតិអូឡាំពិកកម្ពុជា

ដោយឡែកលោនវ៉ាត់ ចំរើនដែលជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការ

​ជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(Camsoc)បានប្រកាសថាCamsocកំពុងតែរៀបចំផែនការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិន

​រយៈពេលយូរនាតំណាច់ឆ្នាំនេះ និងឆ្នាំក្រោយទៅតាមស្ថានភាពកូវីដ ១៩ ។

សូមបញ្ជាក់ថាតាំពីស៊ីហ្គេមលើកដំបូងនាទសវត្សឆ្នាំ១៩៥០មក និង ចាប់ពីឆ្នាំ១៩៨៥ដែលស៊ីហ្គេមបង្កើតឲ្យមានការប្រកួតបាល់

​ទាត់នារីមកនោះកម្ពុជាពុំធ្លាប់បានបញ្ជូនក្រុមបាល់ទាត់នារីទៅចូលរួមឡើយ ។តែសម្រាប់ការប្រកួតជាលក្ខណៈជើងឯកនានានោះកម្ពុជាធ្លាប់

​បានបញ្ជូនទៅចូលរួមប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង