ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េងប៉ុង៖ទាំងការប្រកួតទាំង ការប្រជុំសុទ្ធតែ ត្រូវបានលើកពេល

89

ភ្នំពេញ៖កីឡាវាយកូនឃ្លីលើតុសម្រាប់ប្រភេទកីឡាករ កីឡាការិនីថ្នាលត្រូវបានហ្វឹកហាត់ឡើងវិញបន្ទាប់ពីក្រសួងអប់រំយុវជននិង

​កីឡាអនុញ្ញាតិជាថ្មីនោះ ។

លោកស៊ុន សុទ្ធារិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាទទួលស្គាល់ថាចំណុចប្រឈមពិតជាមានហើយសម្រាប់

​ការហ្វឹកហាត់នៅតាមផ្ទះនោះ ។តាមពិតប្រភេទកីឡាវាយកូនឃ្លីលើតុងាយរកទីកន្លែងហាត់ និង ប្រកួតបានតែការហ្វឹកហាត់ដោយគ្រូឈរ

​នៅពីចម្ងាយបែបនេះវាមិនប្រសើរដូចហ្វឹកហាត់ដោយផ្ទាល់ពីគ្រូឡើយ ។

ទាំងកត្តាពេលវេលា ទាំងកត្តាចិត្តសាស្ត្រវាមិនបានជម្រុញឲ្យពួកគេហ្វឹកហាត់បានគ្រប់គ្រាន់តាមស្ដង់ដារដូចហ្វឹកហាត់នៅកន្លែង

​ប្រមូលផ្ដុំនោះទេ ។តែអ្វីៗវាបានកន្លងហួសហើយពេលនេះអ្វីៗបានចាប់ផ្ដើមជាថ្មីទោះបីរាល់ការហ្វឹកហាត់ត្រូវធ្វើតាមការណែនាំរបស់ក្រសួង

​សុខាភិបាលក៏ពិតមែនតែពយគេបានហ្វឹកហាត់ផ្ទាល់ជាមួយគ្រូ ។

លោកអគ្គលេខាធិការបានបន្តថាពេញមួយឆ្នាំនេះអ្វីៗនៅក្រៅប្រទេសត្រូវបានលុបចោលក្នុងនោះមានទាំងការប្រជុំ មហាសន្និបាត

​និងការប្រកួតនានាទៀតផង ។លោកបង្ហាញពីការសោកស្ដាយចំពោះការប្រកួតជើងឯកយុវជនអាស៊ាននាខែសីហាខាងមុខនេះតែការប្រកួត

​នេះត្រូវបានពន្យារពេលទៅហើយ ។

លោកពន្យល់ថាសម្រាប់កីឡាថ្នាលដែលសុទ្ធតែស្ថិតក្នុងវ័យជាយុវជននោះគេត្រូវការការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើន

ការប្រកួតក្នុងស្រុកជារឿងសំខាន់ហើយតែបើមិនមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនទេនោះនៅពេលមានការប្រកួតជាលក្ខណៈ

អន្តរជាតិលើកដំបូងគេគេនឹងភ័យ គេនឹងបារម្ភតែបើមានការប្រកួតជាញឹកញាប់នោះអ្វីៗក្លាយជារឿងធម្មតា ។

លោកស៊ុន សុទ្ធារិទ្ធបានអះអាងពីការពង្រឹងនូវសមត្ថភាពកីឡាករ កីឡាការិនីថ្នាលឲ្យបានរឹងមាំទោះបីមានការប្រកួត ឬ គ្មានការ

​ប្រកួតក៏ដោយ។កីឡាការហ្វឹកហាត់និងការប្រកួតត្រូវតែដើរទន្ទឹមគ្នាហ្វឹកហាត់ដោយគ្មានការប្រកួតប្រៀបដូចជាកាំបិតដែលសម្លៀងមុត

ហើយមិនប្រើដោយទុកឲ្យវាច្រេះចោលទទេៗ ៕

ដោយ៖កូនដូច

អត្ថបទដែលជាប់ទាក់ទង