ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សុខ សុវណ្ណបំបាក់អំណួតលាស់ យីន

81

ភ្នំពេញ៖អ្នកប្រដាល់លាស់ យីនក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវអ្នកប្រដាល់សុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២បង្ខំ
ឲ្យចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី២ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១៣មិថុនាដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦០គីឡូក្រាម ។ទោះបីអ្នកប្រដាល់ទាំង២រូបនេះស្ថិតក្នុងជំនាន់ជាមួយគ្នាក៏ពិតមែនតែនេះជាលើដំបូងហើយដែលគេជួបប្រកួតគ្នាដោយ
សារតែកន្លងមកពួកគេស្ថិតក្នុងប្រភេទទម្ងន់ខុសគ្នា ។
ក្នុងជំនួបជាលើកដំបូងនេះសុវណ្ណមានប្រៀបតាំងពីដើមទឹកទី១មកម្ល៉េះ ។សុវណ្ណបានវាយសន្ធាប់ធ្វើឲ្យលាស់ យីនមិនមានឧិកាស
ដើម្បីវាយតបឡើយគឺគេបានត្រឹមតែការពារ និង ដកថយប៉ុណ្ណោះ ។ចុងទឹកទី១គេសង្កេតឃើញថាលាស់ យីនគ្មានសមត្ថភាពដើន្បីតស៊ូជា
មួយសុវណ្ណឡើយ ។មិនទាន់បញ្ចប់ទឹកទី២ផងលាស់ យីនបង្ខំចិត្តបោះបង់ចោលការប្រកួតតែម្ដង ។
ជើងខ្លាំងជាយដែនមាស សុជាតិក្លិក្រុងប៉ោយប៉ែតប្រកួតចាញ់អ្នកប្រដាល់ធី តុងហ៊ីក្លិបពន្លឺវិបុលដោយពិន្ទុទាំងមិនអស់ចិត្តបន្ទាប់
ពីប្រកួតគ្នា៥ទឹកពេញមកនោះ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។តុងហ៊ីដែលល្អជង្គង់ និង កែងនោះបានព្យាយាមបញ្ចេញអាវុធ
វាយសន្ធាប់មកលើសុជាតិក្នុងខណៈដែលសុជាតិមិនព្រមដកថយដោយព្យាយាមបញ្ចេញកណ្ដាប់ដៃសងទៅវិញធ្វើឲ្យតុងហ៊ីលស់ព្រលឹងជា
ញឹកញាប់ ។
ទោះជាយ៉ាងណាក៏ការវ៉ៃចេញរបស់តុងហ៊ីមានប្រៀបលើសុជាតិតែបន្តិចបន្តួចប៉ុណ្ណោះ ។នៅក្នុងការប្រកួត៥ទឹកពួកគេវាយសន្ធាប់
លើគ្នាទៅវិញទាំង៥ទឹកពេញ ។លទ្ធផលចុងក្រោយតុងហ៊ីបានទទួលជ័យជំនះលើសុជាតិដោយពិន្ទុទាំងប្រផិតប្រផើយប៉ុណ្ណោះ ។
អ្នកលេងជង្គង់សារ៉ាយ ចំរើនក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យត្រូវអ្នកប្រដាល់វ័យចំណាស់ជា សំនៀងក្លិបទ័ពឆ័ត្រយោង៩១១
ប្រើជង្គង់វាយឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី៤ ។
នៅទឹកទី១សំនៀងត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពីត្រូវមួយដៃយ៉ាងធ្ងន់របស់ចំរើននោះ ។មួយដៃនោះគឺដោយសារតែសំនៀងប្រ
ហែសព្រោះគេស្មានតែចំរើនមិនទាន់បើកការវាយលុកពីទឹកទី១ទៅនោះ ។ចាប់ពីទឹកទី២ទៅសំនៀងបើកការវាយប្រហារសងទៅវិញហើយ
នៅទឹកទី៣ចំរើនត្រូវអាជ្ញាកណ្ដាលរាប់ដល់ទៅ២លើកដោយសារតែជង្គង់របស់សំនៀង ។
មកដល់ទឹកទី៤ជា សំនៀងបញ្ចេញមួយជង្គង់ទៀតធ្វើឲ្យសារ៉ាយ ចំរើនដួលសន្លប់ក្រោកលែងរួចតែម្ដង ។សូមបញ្ជាក់ថាចំរើនជា
អ្នកប្រដាល់ស្រករក្រោយតែប៉ុណ្ណោះ ៕
ម៉ៅ ប្រាក់បានក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងបង្ខំចិត្តលើកទងជ័យ ស ចុះចាញ់អ្នកប្រដាល់ធន វិស្ណុក្លិបកងយោធពលខេមរភូ
មិន្ទនៅក្នុងទឹកទី២ក្នុងខណៈដែលអ្នកប្រដាល់ប៉ូ ជប៉ុនសូដាក្លិបគោព្រៃគុនខ្មែរចុះចាញ់ឆាំ រតនាក្លិបកុលបុត្រនៅទឹកទី៣ ៕

អត្ថបទដែលជាប់ទាក់ទង