ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​ប៉េតង់​ប្រកាស​បើក ​ការប្រកួត​កីឡា​ប៉េតង់ ​ត្រៀម​ជ្រើសរើស​កីឡាការិនី​ជម្រើសជាតិ​ឆ្នាំ​២០២០

83

​ភ្នំពេញ​៖​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​កីឡាការិនី​ជម្រើសជាតិ​ឆ្នាំ​២០២០​ចំនួន ០៥​រូប នឹង​ប្រព្រឹត្ត​ចាប់​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីលានកីឡា​ប៉េតង់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ​នាពេលខាងមុខ ដូច្នេះ​ប្រធាន​សមាគម​-​ក្លិប​កីឡា​ប៉េតង់​របស់​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត​ឲ្យ​អញ្ជើញ​បញ្ជូន​កីឡាការិនី​ឆ្នើម​ចូលរួម​ប្រកួត​។​
​ការប្រកួត​កីឡា​ប៉េតង់​ត្រៀម​ជ្រើសរើស​កីឡាការិនី​ជម្រើសជាតិ​ឆ្នាំ​២០២០​ធ្វើឡើង​ដើម្បី​បង្គ​ប់​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ឈុត​ធំ​រាល់ពេល​បច្ចុប្បន្ននេះ សហព័ន្ធ​អនុញ្ញាត​ឲ្យ​សមាគម​-​ក្លិប​កីឡា​ប៉េតង់​របស់​ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត​ចូលរួម​ការប្រកួត​ជាមួយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ដែល​បាន​ធ្លាក់​ពី​ការធ្វើ​តេ​ស្តិ៍​ចំនួន​៥​នាក់​។​
​ចំពោះ​ការប្រកួត​តាម​វិញ្ញាសា​ម្នាក់​ទល់​ម្នាក់​ទៅតាម​រូបមន្ត​ដែល​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បានកំណត់​ដូច្នេះ​កីឡាការិនី​ជាប់​ចំណាត់ថ្នាក់​ចំនួន​៥​រូប​នឹង​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​នឹង​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ​មាន​ស្រាប់​ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​កម្រិត​អន្តរ​ជាត​នានា​៕


អត្ថបទដែលជាប់ទាក់ទង