ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្ត​ព​លិ​ក​សូ​ហ្វ​តិ​ន្នី​ស​៦៨​នាក់ ​ចូលរួម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង​ឆ្នាំនេះ​

96

​ភ្នំពេញ​៖​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​បាន​បើក​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​៤ ២០២០ និង​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​សពាន​រង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង លើក​ទី​៧ ឆ្នាំ​២០២០​នៅក្នុង​បរិវេណ​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​។​
​ចំពោះ​ព្រឹត្តិការណ៍​ខាង​លើក​នេះ​នឹង​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃទី​១៥​រហូតដល់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ដែលមាន​រយៈពេល​៥​ថ្ងៃ​។ ដោយមាន​កីឡាករ​-​កីឡាការិនី​ចំនួន​៦៨​នាក់​ដែល​មកពី​សមាគម​-​ក្លិប​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ចំនួន​៦​ក្នុងនោះ​ខេត្ត​ចំនួន​២ ក្រសួង​២ អគ្គស្នងការ​មួយ និង​ក្លិប​មួយ​។​
​សមាគម​-​ក្លិប​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ចំនួន​៦​រួមមាន​ក្រសួងមហាផ្ទៃ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​១២​នាក់ ក្រសួងការពារជាតិ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៧​នាក់ អគ្គស្នងការ​នគរបាល​ជាតិ​មហាផ្ទៃ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​១២​នាក់ ខេត្តកំពង់ស្ពឺ​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​១៥​នាក់ ខេត្តកំពង់ឆ្នាំង​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​១៥​នាក់ និង​ក្លិប​អង្គការ​មិត្តសម្លាញ់​មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៧​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង